នៅរសៀលថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំរដ្ឋបាលខេត្ត លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទី៣ និងជាតំណាង ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំ ស្តីពីការអនុវត្តសម្របសម្រួល និងរុះរើសំណង់រំលោភលើដីផ្លូវ ដំចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីផ្លូវស្ទឹងសៀមរាប សម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន ៣៨ ខែ្ស ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការអញ្ចើញពី នាយករងរដ្ឋបាល សាលាខេត្ត លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ-អង្គភាព លោក លោកស្រី សមាជិក សមាជិកា សរុបចំនួន ៣០ នាក់ ។ ការៀបចំកិច្ចប្រជុំនេះ ដេីម្បីសម្របសម្រួល និងរុះរើសំណង់រំលោភលើដីផ្លូវ ដំចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីផ្លូវស្ទឹងសៀមរាប សម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន ៣៨ ខែ្ស ក្នុងក្រុងសៀមរាប ខេត្តសៀមរាប និងដេីម្បីសិក្សាពីបច្ចេកទេសក្នុងការសាងសង់ និងកែលម្អឱ្យស្របទៅតាមស្តង់ដារបច្ចេកទេស និងទំហំ។ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តសង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋនឹងសសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីឱ្យអនុវត្តគម្រោងហេដ្ឋារចនាសម័្ពន្ធផ្លូវក្រុងចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ប្រព្រឹត្តទៅដោយរលូនតាមផែនការ និងស្របតាមផែនការដែលរាជរដ្ឋាភិបាលបានគ្រោងទុក។ ម្យ៉ាងទៀត ការអនុវត្តគម្រោងនេះ មិនត្រឹមតែស្តារហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ព្រមទាំងលេីកកម្ពស់នូវសោភ័ណភាព បរិស្ថានក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតឱ្យមកកំសាន្តខេត្តសៀមរាបឱ្យកាន់តែច្រើនឡើងថែមទៀត ជាពិសេសធ្វេីឱ្យប្រសេីរឡេីងនូវជីវភាពរស់នៅ និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងជាតិផងដែរ៕
