រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

អភិបាលខេត្តដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចដំណើរការនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុ

កាលពីថ្ងៃទី៤ ខែតុលាឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តដឹកនាំប្រតិភូចុះពិនិត្យនិងស្វែងយល់ដំណើរការនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុដែលបានទទួលការផ្ដល់ថវិកាពីរាជរដ្ឋាភិបាលក្នុងការសាងសង់ផ្លូវទាំង ៣៤ខ្សែ។ ការទៅបំពេញទស្សនកិច្ចនេះគឺដើម្បីទទួលបាននូវពិសោធន៍ក្នុងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធទាំង៣៨ខ្សែក្នុងក្រុងសៀមរាបនាពេលខាងមុខនេះ ដែលខេត្តក៏ទទួលបានការគាំទ្រពីរដ្ឋាភិបាលក្នុងការស្ដារហេដ្ឋារចនាសម្ព័ន្ធផងដែរ។ចំពោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធទាំង ៣៨ខ្សែក្នុងក្រុងសៀមរាប គឺគណៈកម្មការអន្តរក្រសួង និងរដ្ឋបាលខេត្តសៀមរាប បានយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយនូវប្រព័ន្ធចរាចរណ៍ក្នុងខេត្ត សោភ័ណភាព សណ្ដាប់ធ្នាប់សាធារណៈ ឲ្យសក្តិសមជាខេត្តទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ និងក្នុងទិសដៅរៀបចំទីក្រុងវៃឆ្លាតនាពេលអនាគត។

អត្ថបទទាក់ទង