ព័ត៌មានថ្នាក់ខេត្ត
ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១និងទិសដៅអនុវត្ត បន្តឆមាសទី២ឆ្នាំ២០២០
នៅបន្ទប់ប្រជុំសាលាខេត្តសៀមរាប នាចុងសប្តាហ៍ថ្ងៃអាទិត្យទី ១៩ ខែ កក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ឆ្នាំ២០២០និងទិសដៅអនុវត្...
ផ្សារបន្លែសុវត្ថិភាពដែលអាជ្ញាធរខេត្ត និងមន្ទីរជំនាញបានជំរុញ និងគាំទ្រ បាននឹងកំពុងទទួលបានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ
នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានមកទិញបន្លែធម្មជាតិរបស់បងប្អូនប្រជាសហគមន៍ជាច្រើន ស្រុកដែលបានដាក់តាំងលក់នៅខាងមុខឈៀងខាងកើតនែសួនច្បារមហាសណ្ឋាគារក្រុងសៀមរាប។ លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ដោយមាន...
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបទទួលអំណោយមនុស្សពីអង្គការ ក្រុមរ៉ូតារី អង្គរ
កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក ស៊ុំ សំអន នាយកសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានជួបសំណេះសំណាល និងទទួលអំណោយអបអរ...
ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ១០គ្រួសារ នៅស្រុកប្រាសាទបាគងអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ហោ សាយ័ន្ត ជាសមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពជា ខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់...
កិច្ចប្រជុំស្តីពីការពង្រឹកកិច្ចការរដ្ឋបាល និងកិច្ចការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ផ្ទៃក្នុងរបស់អង្គភាពពន្ធនាគារខេត្តសៀមរាប សម្រាប់ឆមាសទី១ ឆ្នាំ ២០២០
នៅរសៀលថ្ងៃសុក្រ ១២ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ ២០២០ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប អញ្ជើញចុះសំណេះសំណាល និងដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹកកិច្ចការរដ្ឋបាល និង...
កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គម របស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប
ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ ដែលកិច្ចប្រជុំនេះ ដឹកនាំដោយលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានគម្រោងលើកកម្ពស់វិស័យសេវាសង...
កិច្ចប្រជុំស្ដីពីការចាត់វិធានការទប់ស្កាត់ និងបង្រ្កាបការកាប់រាន ដុត ឈូសឆាយ ទន្រ្ទានហ៊ុមព័ទ្ធដីរដ្ឋក្នុងភូមិសាស្រ្តស្រុកសូទ្រនិគម
រសៀលថ្ងៃសុក្រ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលស្រុកសូទ្រនិគម បានរៀបចំកិច្ចប្រជុំស្ដីពីការចាត់វិធានការទប់ស្កាត់ និងបង្រ្កាប ការកាប់រាន ដុត ឈូសឆាយ ទន្រ្ទានហ៊ុមព័ទ្ធ ដីព្រៃសហគមន៍ព្រៃឈើ ដីតំបន់ព្រៃលិចទ...
កិច្ចប្រជុំស្ដីពីការចាត់វិធានការទប់ស្កាត់ និងបង្រ្កាបការកាប់រាន ដុត ឈូសឆាយ ទន្រ្ទានហ៊ុមព័ទ្ធដីរដ្ឋក្នុងភូមិសាស្រ្តស្រុកប្រសាទបាគង
ព្រឹកថ្ងៃសុក្រ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលស្រុកប្រាសាទបាគង បានរៀបចំកិច្ចប្រជុំស្ដីពីការចាត់វិធានការទប់ស្កាត់ និងបង្រ្កាប ការកាប់រាន ដុត ឈូសឆាយ ទន្រ្ទានហ៊ុមព័ទ្ធ ដីព្រៃសហគមន៍ព្រៃឈើ ដីតំបន់ព្រៃ...
ប្រតិភូខេត្តសៀមរាបចូលរួមកិច្ចប្រជុំទីក្រុងវៃឆ្លាតអាស៊ានលើកទី៣ តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Video conference)
នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ លោក លី សំរិទ្ធ អភិបាលរងខេត្តបានដឹកនាំប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំទីក្រុងវៃឆ្លាតអាស៊ានលើកទី៣តាមរយៈវីដេអូបញ្ជូនរូបភាព និងសម្លេង ប្រតិភូកម្ពុជាក្រោមការដឹកនាំរួមរបស់ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋល...
កិច្ចប្រជុំ ស្ដីពីការជំរុញការទប់ស្កាត់ការកាប់រានទន្ទ្រានវាតយកដីរដ្ឋដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តសៀមរាប
ថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅបន្ទប់ប្រជុំលេខ ០១ រដ្ឋបាលខេត្តសៀមរាប មានបេីកកិច្ចប្រជុំ ស្ដីពីការជំរុញការទប់ស្កាត់ការកាប់រានទន្ទ្រានវាតយកដីរដ្ឋដោយខុសច្បាប់នៅក្នុងតំបន់...