កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តបានរៀបចំពិធីចុះហត្ថលេខាលើលិខិតផ្តួចផ្តើម ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងកិច្ចការសង្គម រវាងរដ្ឋបាលខេត្តសៀមរាបដឹកនាំដោយលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងសាកលវិទ្យាល័យ SEOWON នៃសាធារណរដ្ឋកូរ៉េដឹកនាំដោយលោកស្រីបណ្ឌិត Young-mee Kim សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ SEOWON។ លោកស្រីបណ្ឌិត Young-mee Kim សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ SEOWON បានថ្លែងអំណរគុណ និងជម្រាបជូន លោកស្រី អភិបាលរងខេត្ត អំពីសវតាសង្ខេបរបស់សាកលវិទ្យាល័យ SEOWON ដែលបានបង្កើតឡើង និងដំណើរការលើការងារអប់រំបណ្តុះបណ្តាលគ្រូកម្រិតថ្នាក់អនុវិទ្យាល័យ ថ្នាក់វិទ្យាល័យ និងវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចជូននិស្សិតក្នុង និងក្រៅប្រទេសអស់រយៈពេលជាង៥៦ឆ្នាំ មកទល់នឹងពេលបច្ចុប្បន្ននេះ។ លោកស្រីបណ្ឌិត ក៏បានជម្រាបបន្តទៀតថា នៅដើមខែក្រោយនេះសាកលវិទ្យាល័យ SEOWONមានគម្រោងបញ្ជូននិសិ្សតស្ម័គ្រចិត្តចំនួនមួយក្រុមប្រមាណ២៥រូប ចុះមកធ្វើកម្មសិក្សាចូលរួមការងារសង្គមលើវិស័យអប់រំ តាមសាលារៀនគោលដៅមួយចំនួន នៅខេត្តសៀមរាបក្រោមការស្នើសុំកិច្ចសហការពីរដ្ឋបាលខេត្តជួយសម្របសម្រួលជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។លោកស្រី អភិបាលរងខេត្ត បានថ្លែងអំណរគុណ និងស្វាគមន៍ យ៉ាងកក់ក្តៅចំពោះលោកស្រីបណ្ឌិត និងសហការីទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងជំនួបពិភាក្សាការងារលើវិស័យអប់រំ និងជាពិសេសសូមធ្វើការគាំទ្រ និងស្វាគមន៍ដល់ដំណើរចុះកម្មសិក្សារបស់ក្រុមនិស្សិតស្ម័គ្រចិត្តលើការងារសង្គមលើវិស័យអប់រំ នាពេលឆាប់ៗខាងមុខនេះ។ជាមួយគ្នានេះ ទ្វេភាគីទាំងពីរក៏បានចុះហត្ថលេខាលើលិខិតផ្តួចផ្តើម ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងកិច្ចការសង្គម រវាងរដ្ឋបាលខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងសាកលវិទ្យាល័យ SEOWON នៃសាធារណរដ្ឋកូរ៉េ ដែលជាចំនុចចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាជំរុញ និងអភិវឌ្ឍវិស័យអប់រំ ក៏ដូចជាចូលរួមចំណែកលើការងារសង្គមក្នុងសៀមរាបឱ្យកាន់ល្អប្រសើរផងដែរ៕
ពិធីចុះហត្ថលេខាលើលិខិតផ្តួចផ្តើម ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងកិច្ចការសង្គម រវាងរដ្ឋបាលខេត្តសៀមរាប និងសាកលវិទ្យាល័យ SEOWON នៃសាធារណរដ្ឋកូរ៉េ
- 42
- ដោយ vannak
អត្ថបទទាក់ទង
-
« នំអន្សមខ្មែរ ថែទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ ដូនតា »
- 42
- ដោយ vannak
-
ពិធីហែក្បួនអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ ក្រោមប្រធានបទ៖ “ទេសចរណ៍ និងសន្តិភាព”
- 42
- ដោយ vannak
-
សូមអនុមោទនា ពិធីកាន់បិណ្ឌ១១
- 42
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាបសូមជូនដំណឹងស្ដីពីការកែសម្រួលកាលបរិច្ឆេទ នៃការធ្វើដំណើរដោយឥតបង់ថ្លៃតាមរថយន្ត (City Bus) ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
- 42
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបជួបសំណេះសំណាល ជាមួយមន្ត្រីរាជការសាលាខេត្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
- 42
- ដោយ vannak
-
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះពិនិត្យស្ថានភាពផលប៉ះពាល់បង្កឡើងពីទឹកជំនន់តាមបណ្តោយស្ទឹងជីក្រែង ស្ថិតក្នុងភូមិសាស្ត្រឃុំជីក្រែង ខេត្តសៀមរាប
- 42
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមរយៈប្រព័ន្ធ Zoom
- 42
- ដោយ vannak
-
សូមអនុមោទនា ពិធីកាន់បិណ្ឌ១០
- 42
- ដោយ vannak
-
ខេត្តសៀមរាប ជាខេត្តទី១០ ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
- 42
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប ចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តប្រាសាទគោកចក
- 42
- ដោយ vannak