នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលខេត្ត បានរៀបចំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការត្រៀមបម្រុង បង្ការ និងត្រៀមឆ្លើយតប គ្រោះមហន្តរាយទឹកជំនន់ក្នុងរដូវវស្សាឆ្នាំ២០២៤ នៅតាមបណ្តាភូមិសាស្ត្រ ក្រុង ស្រុក នៃខេត្តសៀមរាប ដឹកនាំដោយលោក អ៉ឹង គឹមលាង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃ គ.ក.គ.ខ ដោយមានសមាសភាពអញ្ជើញចូលរួមពី នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត មន្ទីរ-អង្គភាព និងរដ្ឋបាលក្រុង ស្រុក។ ក្នុងកិច្ចប្រជុំនោះដែរ លោកអភិបាលរងខេត្ត ក៏បានឱ្យរដ្ឋបាលក្រុង-ស្រុក រាយការណ៍ពីបញ្ហាប្រឈមនានាដែលកេីតឡេីងក្នុងអំឡុងពេលដែលខេត្តសៀមរាបទទួលរងនូវទឹកភ្លៀងក្នុងប៉ុន្មានថ្ងៃនេះ។ បន្ទាប់ពីបានពិភាក្សា និងស្តាប់ពីការរាយការណ៍របស់រដ្ឋបាលក្រុង-ស្រុករួចមក អង្គប្រជុំទទួលលទ្ធផល និងបានណែនាំ ដូចខាងក្រោម ៖១-រដ្ឋបាលក្រុង ស្រុក ត្រូវចាត់តាំងមន្ត្រីបង្គោលទទួលបន្ទុកការងារគ្រប់គ្រោះមហន្តរាយ ដើម្បីធ្វើរបាយការណ៍ ប្រចាំថ្ងៃ ខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំជូន លេខាធិការដ្ឋាននៃ គ.ក.គ.ខ ឱ្យបានទាន់ពេលវេលា២-រដ្ឋបាលក្រុង ស្រុក ត្រូវរៀបចំផែនការ និងចាត់តាំង មន្ត្រីចុះតាមដាន ត្រួតពិនិត្យ ការងារគ្រោះមហន្តរាយ៣-រដ្ឋបាលក្រុង ស្រុក ត្រូវរៀបចំផែនការលើកគម្រោង ស្នើសុំគោលការណ៍ពីរដ្ឋបាលខេត្ត ដើម្បីស្តារប្រឡាយ ឬត្រពាំង ដែលមានសភាពគោករាក់ សម្រាប់រំដោះទឹកជំនន់ និងរក្សាទឹកទុកនារដូវប្រាំង៤.រដ្ឋបាលក្រុង ស្រុក និងមន្ទីរជំនាញ សហការគ្នា ពេលលើកគម្រោងធ្វើផ្លូវ ប្រព័ន្ធធារាសាស្ត្រ ដោយរៀបចំសិក្សាលម្អិតកន្លែងរំដោះទឹក ប្រពន្ធ័លូ ទ្វារទឹក និងណែនាំដល់ឃុំ សង្កាត់ កុំអោយប្រជាពលរដ្ឋបិតមុខទឹក ដាក់មុង ឬស្បៃ មុខទឹក ជៀសវាងទឹកជំនន់លិចស្រូវប្រជាពលរដ្ឋ៥.រដ្ឋបាលក្រុងរុនតាឯកតេជោសែន ត្រូវជូនដំណឹង និងណែនាំ អោយបងប្អូនប្រជាពលរដ្ឋសាងសង់ផ្ទះនៅក្នុងតំបន់អភិវឌ្ឍន៍រុនតាឯកអោយចាក់គ្រឹះអោយរឹងមាំ និង គួរបានដាំដើមឬស្សី ឬកូនឈើដែលធំ ដើម្បីការពារពីខ្យល់កន្ត្រាក់ ឬគ្រោះមហន្តរាយផ្សេងៗ៕
កិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការត្រៀមបម្រុង បង្ការ និងត្រៀមឆ្លើយតប គ្រោះមហន្តរាយទឹកជំនន់ក្នុងរដូវវស្សាឆ្នាំ២០២៤ នៅតាមបណ្តាភូមិសាស្ត្រ ក្រុង ស្រុក នៃខេត្តសៀមរាប
- 66
- ដោយ vannak
អត្ថបទទាក់ទង
-
សារលិខិតជូនពរជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
- 66
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយគណៈប្រតិភូក្រុងតាលៀន នៃសាធារណរដ្ឋប្រជាមានិតចិន
- 66
- ដោយ vannak
-
រយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខេត្តសៀមរាបមានភ្ញៀវទេសចរសរុបចំនួនប្រមាណ ៣៤៨ ២២៩នាក់
- 66
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប ដឹកនាំថ្នាក់ដឹកនាំ មន្រ្តី និងប្រជាពលរដ្ឋចូលរួមពិធីសំពះព្រះខែ អកអំបុក បណ្ដែតប្រទីប ឆ្នាំ២០២៤
- 66
- ដោយ vannak
-
ពិធីបិទព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខេត្តសៀមរាប ឆ្នាំ២០២៤
- 66
- ដោយ vannak
-
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានជួសជុល និងឈូសឆាយសម្រួលផ្លូវមុខតុលាការឆ្ពោះទៅសង្កាត់ជ្រាវ
- 66
- ដោយ vannak
-
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ខេត្តសៀមរាប ឆ្នាំ២០២៤ បានចាប់ផ្ដើមជាផ្លូវការ
- 66
- ដោយ vannak
-
ក្រុមការងារចម្រុះ បានចុះធ្វើការអប់រំណែនាំ និងអង្កេតលើស្តង់លក់ដូរផលិតផលគ្រឿងឧបភោគ-បរិភោគ នៅក្នុងបរិវេណទីតាំងបុណ្យអុំទូក អកអំបុក សំពះព្រះខែ
- 66
- ដោយ vannak
-
សេចក្តីជូនដំណឹង ស្តីពីការអុជកាំជ្រួចអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤
- 66
- ដោយ vannak
-
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤
- 66
- ដោយ vannak