រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ក្រុមការងារចម្រុះ បានចុះធ្វើការអប់រំណែនាំ និងអង្កេតលើស្តង់លក់ដូរផលិតផលគ្រឿងឧបភោគ-បរិភោគ នៅក្នុងបរិវេណទីតាំងបុណ្យអុំទូក អកអំបុក សំពះព្រះខែ

  • 21
  • ដោយ vannak

នាយប់ថ្ងៃពុធ ១៣កើត ខែកក្តឹក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សាខា ក.ប.ប. ខេត្តសៀមរាប ដោយមានការគាំទ្រពីសាលាខេត្តសៀមរាប និងមានការសហការពីមន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងតំណាងសាលាខេត្ត បានចុះធ្វើការអប់រំណែនាំ និងអង្កេតលើស្តង់លក់ដូរផលិតផលគ្រឿងឧបភោគ-បរិភោគ នៅក្នុងបរិវេណទីតាំងបុណ្យអុំទូក អកអំបុក សំពះព្រះខែ ផ្នែកត្រើយខាងកើតនិងខាងលិចស្ទឹងសៀមរាប ដែលដឹកនាំដោយលោក យុន លីនណេ អភិបាលរងទទួលបន្ទុក សាខា ក.ប.ប. ខេត្តសៀមរាប លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកអនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត មន្ត្រីជំនាញ ក.ប.ប. ខេត្តសៀមរាប និងសហការីសរុបចំនួន ១២នាក់។

ការចុះត្រួតពិនិត្យលើទំនិញឧបភោគ-បរិភោគ គឺជាការពង្រឹងនៃគុណភាព​ លេីទំនិញមានហួសកាលបរិច្ឆេទ ឬពុំមានភាពអនុលោមទៅនឹងបទដ្ឋានព័ត៌មាន សំបកវេចខ្ចប់ និងស្លាកសញ្ញា ដែលមានការព្រួយបារម្ភធ្វើឱ្យមានការប៉ះពាលសុខភាពដល់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ​ មន្ត្រីជំនាញពិនិត្យឃេីញថាពុំមានអ្វីខុសបច្ចេកទេសនោះទេ​ ហេីយក្រុមការងារក៏បានធ្វើការអប់រំណែនាំបន្ថែមដល់អាជីវករផងដែរ៕

អត្ថបទទាក់ទង