នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានមកទិញបន្លែធម្មជាតិរបស់បងប្អូនប្រជាសហគមន៍ជាច្រើន ស្រុកដែលបានដាក់តាំងលក់នៅខាងមុខឈៀងខាងកើតនែសួនច្បារមហាសណ្ឋាគារក្រុងសៀមរាប។ លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ដោយមានការឯកភាព នឹងគាំទ្រពីអាជ្ញាធរខេត្ត មន្ទីរកសិកម្ម និងរុក្ខាប្រម៉ាញ់ខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត ក្រសួងកសិកម្ម និងរុក្ខាប្រម៉ាញ់ ក្នុងគោលបំណងដើម្បីជួយជម្រុញទីផ្សារបន្លែសុវត្ថិភាពរបស់សហគមន៏បងប្អូននៅតាមស្រុកមួយចំនួនក្នុងខេត្តសៀមរាបនេះឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត។ លោក បានបន្តទៀតថា បច្ចុប្បន្ន ខាងសហគមន៏បន្លែសុវត្ថិភាពមកពីស្រុកចំនួន៦ គឺស្រុកស្វាយលើ ស្រុកបន្ទាយស្រី ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ក្រុងសៀមរាប ស្រុកពួក ដែលមានបន្លែធម្មជាតិជាច្រើនមុខ និងស្តង់សម្រាប់ដាក់លក់នៅទីលានហាត់ប្រាណក្នុងសួនច្បារនៃមហាសណ្ឋាគារនេះ ជារួមសរុបចំនួនស្តង់មាន ១១ស្តង់ហើយៗ ខែក្រោយៗ អាចបន្ថែមចំនួន ៥ ស្តង់ទៀតសម្រាប់ការដាក់លក់បន្លែទាំងនោះ រហូតដល់ឆ្នាំក្រោយអាជ្ញាធរពាក់ព័ន្ធគ្រោងនឹងបង្កើតស្តង់សម្រាប់បងប្អូនសហគមន៏លក់នៅពេលល្ងាចៗ ដូចជាលក់ផ្លែឈើគ្រប់ប្រភេទជាដើម បន្ទាប់ពីជម្ងឹកូវីដ.១៩ បានស្ងប់ស្ងាត់ ។ ការលក់បន្លែសុវត្ថិភាពរបស់សគមន៍នេះ បើកលក់បានតែ២ថ្ងៃក្នុងមួយសប្តាហ៍ គឺយើងលក់នៅថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ ដោយលក់ចាប់ពីម៉ោង ៧:០០នាទី រហូតដល់ម៉ោង ១១:០០នាទីថ្ងៃត្រង់ ក្រៅពីនោះគឺពួកគាត់លក់នៅតាមផ្សារនានាផងដែរ។ ។ ជាមួយគ្នានេះ ប្រជាកសិករ បានលើកឡើអអំពីការដាំបន្លែធម្មជាតិនេះ ដោយគ្រាន់តែប្រើជីធ្វើពីធម្មជាតិ ដែលគេហៅថា ជីកំប៉ុស្តិ៍ធ្វើពីរុក្ខជាតិតូចៗ និងអាចម៌គោ អាចម៏មាន់ ដោយពួកគាត់មិនបានប្រើប្រាស់ជីសារធាតុគីមីឡើយ។គួររំលឹកថា រយៈកាលកន្លងមក គេសង្កេតឃើញ ថ្នាក់ដឹកនាំខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និង លោកជំទាវ តែងតែអញ្ជើញចុះជួបជាមួយបងប្អូនអាជីវករលក់ដូរនៅផ្សារបន្លែសុវត្ថិភាព និងជួយគាំទ្រផលិតផលក្នុងស្រុកស្ទើរតែជារៀងរាល់ចុងសប្តាហ៍ទៀតផង ៕
ផ្សារបន្លែសុវត្ថិភាពដែលអាជ្ញាធរខេត្ត និងមន្ទីរជំនាញបានជំរុញ និងគាំទ្រ បាននឹងកំពុងទទួលបានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ
- 1.8ពាន់
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨
- 1.8ពាន់
- ដោយ vannak
-
សិក្ខាសាលាបច្ចេកទេសស្ដីពីការរៀបចំ «វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥» និង «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥-២០២៨»
- 1.8ពាន់
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាបសូមជូនដំណឹងស្តីពីការដាក់ពាក្យ និងទទួលពាក្យសុំចូលរួមប្រណាំងទូក “ង” ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខេត្តសៀមរាប ឆ្នាំ២០២៤។
- 1.8ពាន់
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាបផ្ញេីសារលិខិតរំលែកមរណទុក្ខ ជូនចំពោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 1.8ពាន់
- ដោយ vannak
-
អាកាសយានដ្ឋានអន្ដជាតិ សៀមរាប អង្គរ រៀបចំប្រារព្ធខួបមួយឆ្នាំ នៃការបើកដំណើរការជាផ្លូវការរបស់ខ្លួន
- 1.8ពាន់
- ដោយ vannak
-
សេចក្តីបំភ្លឺព័ត៌មាន មន្ទីរធម្មការ និងសាសនាខេត្តសៀមរាប
- 1.8ពាន់
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងវិស័យឯកជនក្នុងខេត្តសៀមរាបបានចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប១២ឆ្នាំ
- 1.8ពាន់
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្តជំរុញដល់អាជ្ញាធរក្រុង ស្រុក បន្ថែមការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស
- 1.8ពាន់
- ដោយ vannak
-
ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ១២ព្រះវស្សា នៃការយាងចូលទីវង្គតរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”
- 1.8ពាន់
- ដោយ vannak
-
ជួបកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss of Cambodia កញ្ញា ប៊ី សុធារី Miss of Cambodia លោក ប៉ែន ចំរុង តារាសម្តែង កញ្ញា កុយ អេនណា Miss Grand Cambodia លោក ពូ ឃ្លាំង តារាងចម្រៀង កញ្ញា រ៉េត សាវីតា Miss Universe កញ្ញា សាន្ត កុសុមៈ ធីតាឯកសង្គ្រាន លោក ណាខុន តារាងសម្តែង កញ្ញា អែម គុនថង តារាងបង្ហាញម៉ូត និងលោក ពៅ ពិសិដ្ឋ តារាងសម្តែង ក្នុងព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជាលើកទី២ »
- 1.8ពាន់
- ដោយ vannak