ព្រឹកថ្ងៃអង្គារ ៤កើត ខែ កត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លោក យន់ ស៊ីភន ប្រធានក្រុមប្រឹក្សាស្រុកជីក្រែង និងលោក ពៅ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុក និងដោយមានការចូលរួមពី លោក អភិបាលរងស្រុក លោកលោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក លោក មេបញ្ជាការសឹករងស្រុក លោក អធិការរងស្រុក ប្រធានអនុប្រធានការិយាល័យស្រុក និងមន្រ្តីពាក់ព័ន្ធ បានអញ្ជើញចូលរួមក្នុងពីធីចែកអំណោយដល់គ្រួសារក្រីក្រចំនួន ១៣ភូមិ ក្នុងឃុំពង្រក្រោម ចំនួន ៥០គ្រួសារ។ ក្នុងឱកាសនេះដែរលោកក៏បានរំលឹកដល់បងប្អូនទាំងអស់គ្នាបង្កើនការប្រុងប្រយ័ត្នក្នុងអំឡុងពេលដែលប្រទេសកម្ពុជាយើងកំពុងទទួលរងឥទ្ធិពលព្យុះ ដែលបង្កជាបាតុភូតភ្លៀងផ្គរ រន្ទៈ ខ្យល់កន្រ្តាក់ និងជំនន់ទឹកភ្លៀង ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាព ទ្រព្យសម្បត្តិពិសេសកូនចៅតូចៗ ដើម្បីចៀសផុតពីគ្រោះភ័យផ្សេងៗ។ ជាមួយនេះ បើមានជំងឺនិងគ្រោះថ្នាក់ផ្សេងៗត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។អំណោយដែលបានចែកជូនក្នុង ១គ្រួសារទទួលបាន អង្ករ ១៥គីឡូក្រាម ទឹកត្រី ២ដប ប៊ីចេង អំបិល និងស្ករស ១កញ្ចប់ និងសាប៊ូលាងដៃ ២ដុំ។
