នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នៅសាលប្រជុំលេខ១ សាលាខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី ការចុះពិនិត្យសាងសង់គ្រឹះបង្គោល តម្លេីងបង្គោល អូសខ្សែបញ្ជូនអគ្គិសនី និងកាប់សម្អាតដេីមឈេីតាមបណ្តោយគន្លងខ្សែបញ្ជូន អគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុលពីរោងចក្រអគ្គិសនីដុតធ្យុងថ្មនៅខេត្តឧត្តរមានជ័យមកអនុស្ថានីយ៍អគ្គិសនីសៀមរាបខាងកេីត ស្ថិតក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ដែលឆ្លងកាត់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព គ្រប់គ្រងដោយក្រសួងបរិស្ថាន និងស្នេីសុំការឯកភាពលេីអត្តសញ្ញាណរបស់កម្មករ ការប្រេីប្រាស់ម៉ាសុីនរណាយន្ត លេខរណាយន្ត គ្រឿងចក្រ និងរថយន្តដែលត្រូវបម្រេីការកាត់ឆ្ការដេីមឈេីតាមបណ្តោយគន្លងខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ក្រោមការដឹកនាំប្រជុំដោយឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជេីញចូលរួមពីតំណាងក្រសួងបរិស្ថាន អគ្គីសនីកម្ពុជា អាជ្ញាធរជាតិអប្សរា អាជ្ញាធរស្រុកពាក់ព័ន្ធលោក ប្រធានមន្ទីរបរិស្ថានខេត្ត មន្ទីររ៉ែ និងថាមពលខេត្ត អគ្គិសនីសៀមរាប និងតំណាងក្រុមហ៊ុនសាងសង់។ក្នុងកិច្ចប្រជុំពិភាក្សានេះ លោក អភិបាលរងខេត្ត បានមានប្រសាសន៍ចូលរួមយ៉ាងផុលផុស និងសូមគាំទ្រចំពោះគម្រោងនេះ ព្រមទាំងជួយជំរុញពន្លឿនក្នុងការសាងសង់បង្គោលអគ្គិសនីតង់ស្យុុងខ្ពស់ ២៣០គីឡូវ៉ុលឱ្យទទួលបានជោគជ័យ និងទាន់ពេលវេលា ព្រោះគម្រោងនេះនឹងក្លាយជាមុខព្រួញសេដ្ឋកិច្ចជាតិដ៏សំខាន់មួយ៕
