
បន្ទាប់ពីប្រធានមន្ទីរធ្វេីសេចក្តីរាយការណ៍រួចមក លោកស្រី យូ សុភា អភិបាលរងខេត្ត បានថ្លែងការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងសិល្បៈករ សិល្បៈការីនី នៃមន្ទីរវប្បធម៌ខេត្ត ទាំងអស់ ដែលបានខិតិខំប្រឹងប្រែងរក្សានូវតម្លៃវប្បធម៌ជាតិ ទោះបីស្ថិតិនៅក្នុងកាលៈទេសៈណាក៏ដោយ។ ដើម្បីបន្តអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ជាតិ ឱ្យសមជា “កម្ពុជា ព្រះរាជណាចក្រនៃវប្បធម៌” លោកស្រី អភិបាលរងខេត្ត បានផ្តល់នូវអនុសាសន៍សំខាន់ៗ រួមមាន៖
១. ខិតខំបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយដៃ គូអភិវឌ្ឍន៍នានា ទាំងក្នុង និងក្រៅប្រទេស។
២-ខិតខំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិ ដែលមានស្រាប់ ឲ្យបានទូលំទូលាយដល់សាធារណៈជនតាមលទ្ធភាពដែលអាចធ្វើទៅបាន។
៣-ខិតខំទប់ស្កាត់ការជួញដូរវត្ថុបុរាណខុសច្បាប់ និងបន្តទប់ស្កាត់ការទន្ទ្រានឈូសឆាយបុរាណដ្ឋានយកមកធ្វើជាកម្មសិទ្ធ។
៤-ខិតខំពង្រឹង និងពង្រីកបញ្ជ្រាបចំណេះដឹងវប្បធម៌ដល់ស្រទាប់យុវជន «យុវជនដើម្បីវប្បធម៌ជាតិ»។
៥-ពង្រឹង ពង្រីកសក្ដានុពលវប្បធម៌ឲ្យក្លាយជាកម្លាំងចលករ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
៦-ពង្រឹង ពង្រីកការអប់រំ ផ្សព្វផ្សាយ ការច្នៃប្រឌិត និងការបង្កើតទីផ្សារវប្បធម៌។
៧-ពង្រឹង ពង្រីកសមត្ថភាពមន្ត្រី ភាពជាដៃគូអភិវឌ្ឍ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងសេវា។
៨-ត្រៀមរៀបចំសម្តែងទស្សនីយភាព ដើម្បីអបអរសាទរក្នុងពិធីបុណ្យប្រពៃណីជាតិ និងបំផុសស្មារតីក្នុងការលែងល្បែងប្រជាប្រិយ ដល់ប្រជាពលរដ្ឋទូទាំងខេត្ត។
៩-ចុះធ្វើនិទស្សបឋកថាស្តីពី ចំណេះដឹងវប្បធម៌ដល់សិស្ស និសិ្សត គរុសិស្ស តាមសាលានានា ក្នុងខេត្ត។
១០-សហការជាមួយមន្ទីរព័ត៌មានខេត្ត ចូលរួមជាវាគ្មិនស្តីពី វប្បធម៌ទំនៀមទំលាប់ប្រពៃណីក្នុងកម្មវិធីផ្សេងៗ និងកម្មវិធីវិទ្យុជាតិFM នគរភ្នំ ទូរទស្សន៍ជាតិខេត្ត និងចូលរួមក្នុងអង្គសិក្ខាសាលាផ្សេងៗ។
១១-ពង្រឹងសកម្មភាពធ្វើកោសល្យវិច័្ចយផ្តល់លិខិតអនុញ្ញាតនាំចេញវត្ថុសិលុ្បៈឲ្យ បានទាន់ពេលវេលា និងមានប្រសិទ្ធិភាពដើម្បីទាក់ទាញការចូលរួមពីគ្រប់អាជីវកម្មដ្ឋានទាំងលក់ និងផលិត។
១២-ចុះកែលម្អដល់ការផលិត និងការធ្វើអាជីវកម្មទាំងអស់ ដែលទាក់ទងវិស័យសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ឲ្យចូលរួមអនុវត្តតាមលិខិតបទដ្ឋានច្បាប់។
១៣-សហការជាមួយអជ្ញាធរស្រុក/ក្រុង ចុះផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០១ស.រ ស្តីពីការកំណត់បរិវេណប្រាសាទ ទួល ស្រះ ត្រពាំង ស្ពានបុរាណ ដើម្បីទប់ស្កាត់នូវរាល់ការរំលោភយកធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួន។
១៤-បង្កើនការងារស្រាវជ្រាវ ចងក្រងសិល្បៈវប្បធម៌អរូបីនៅតាមសហគមន៍នានាក្នុ ងខេត្តសៀមរាប។
១៥-ដំណើរការសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប ដើម្បីបានបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយ លើវិស័យសិល្បៈ ឈានទៅកែលម្អគុណភាព បច្ចេកទេសសិល្បៈ កាត់បន្ថយការប្រឈមនៅថ្ងៃអនាគត ក្នុងគោលបំណងប្រែក្លាយវប្បធម៌ ជា សេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយវប្បធម៌គឺ « អភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ »។ ជាពិសេសសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប ជាថ្នាលបណ្ដុះចំណេះជំនាញសិល្បៈដល់យុវជនជំនាន់ក្រោយ « យុវជនដើម្បីវប្បធម៌ជាតិ »៕