
ក្នុងឱកាសនោះដែរ លោកស្រី ងិន មុំ បានពាំនាំមតិផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជា ឯកឧត្ដម ទៀ សីហា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមិនប្រកាន់វណ្ណៈពណ៌សម្បុរ ឬនិន្នាការអ្វីឡើយ សូមឲ្យក្រុមគ្រួសារកាត់ចិត្ត ព្រោះមនុស្សកើតមកហើយរមែងមានការបាត់បង់មនុស្សជាទីស្រលាញ់ និងត្រូវមានការប្រុងប្រយ័ត្នឲ្យបានច្រើនជាងមុននេះជារដូវមានភ្លៀងធ្លាក់ផ្គរ រន្ទះ។ ជាមួយគ្នានោះលោកស្រីក៏បានអំពាវសូមបងប្អូនកុំភ្លេចខ្លួន ព្រោះជំងឺកូវីដ-១៩ នៅជិតៗយើងនៅឡើយត្រូវអនុវត្តទាំងអស់គ្នា ៣កុំ ៣ការពារ រក្សាគម្លាត ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ៕