កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមុខប្រាសាទអង្គរវត្តបានរៀបចំពិធីដើរដង្ហែក្បួន ដេីម្បីពិភពលោកគ្មានមីននៃអនុសញ្ញាអូតាវ៉ា ចាប់ផ្តើមពីមុខប្រាសាទអង្គរវត្ត ទៅដល់ទីលានជល់ដំរីក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និង ជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ និងមានការចូលរួមពីលោក សំកុល សុចិត្រា អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមបណ្តាមន្ទីរ អង្គភាពផងដែរ។
![](https://siemreap.gov.kh/wp-content/uploads/sites/22/2024/11/1-63-1024x683.jpg)