រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សន្និសីទស្តីពីកិច្ចសហប្រតិបត្តិការហឺណាន-អាស៊ាន សម្រាប់វិស័យកសិកម្មឆ្នាំ២០២៤ (2024 Henan (Zhengzhou) – ASEAN Cooperation Conference on Food and Agriculture)

  • 1
  • ដោយ vannak

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំប្រតិភូខេត្តសៀមរាបចូលរួមក្នុងសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការហឺណាន-អាស៊ាន សម្រាប់វិស័យកសិកម្មឆ្នាំ២០២៤ (2024 Henan (Zhengzhou) - ASEAN Cooperation Conference on Food and Agriculture) នៅទីក្រុងZhengzhou ខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២០-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយសន្និសីទនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូតាមបណ្តាប្រទេសក្នុងតំបន់អាស៊ានសរុបចំនួន៦ប្រទេសផ្សេងទៀតរួមមាន៖ ប្រទេសម៉ាឡេស៊ី ប្រទេសមីយ៉ាន់ម៉ា ប្រទេសឡាវ ប្រទេសប្រ៊ុយណេ ប្រទេសវៀតណាម ប្រទេសថៃ។

សន្និសីទក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការអភិវឌ្ឍលើវិស័យកសិកម្មរវាងខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសដៃគូអភិវឌ្ឍក្នុងតំបន់អាស៊ានឲ្យកាន់តែល្អប្រសើរ ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក៏ដូចជាជំរុញគាំទ្រការអភិវឌ្ឍលើវិស័យកសិកម្មនៅខេត្តសៀមរាបឲ្យកាន់តែរីកចម្រើន តាមរយៈការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញកសិកម្ម នៅពេលអនាគតផងដែរ៕

អត្ថបទទាក់ទង