រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប សូមគោរពអបអរសាទរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួលបានពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី ពីមេដឹកនាំនៃអន្តរសភាដេីម្បីការអត់ឱន និងសន្តិភាព (IPTP)។

  • 17
  • ដោយ vannak

ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ ក្នុងលោក សូមជួយអភិបាលគ្រងរក្សាប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ គ្រប់ប្រការជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៌ កាយពលខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា ប្រាជ្ញាវៀងវៃ ជន្មាយុយឺនយូរដេីម្បីដឹកនាំកម្ពុជា បន្តនាំនូវសុខសន្តិភាព និងការអភិវឌ្ឍលេីគ្រប់វិស័យជានិរន្តន៍ និងសូមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លា បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង