
កិច្ចប្រជុំនេះ បានពិភាក្សាលើរបៀបវារៈដូចខាងក្រោម ៖
១.ពិនិត្យរបាយការណ៍លទ្ធផលអនុវត្តការងារប្រចាំ ឆ្នាំ២០២១ និងលេីកទិសដៅអនុវត្តការងារឆ្នាំ២០២២
២.បញ្ហាប្រឈម និងសំណូមពរ។
បន្ទាប់ពីអង្គប្រជុំពិភាក្សាគ្នាយ៉ាងលម្អិតលើរបៀវារៈខាងរួចមក លោក អភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំ បានធ្វើការបូកសរុបដែលអង្គប្រជុំបានសម្រេចដូចខាងក្រោម ៖
១.ឯកភាពលេីរបាយការណ៍លទ្ធផលការងារ
២.ស្នេីសុំឲ្យសមាជិក សមាជិកា នៃក្រុមការងារទាំងអស់ រៀបចំវេទិកាសាធារណៈតាមគោលដៅឃុំនីមួយៗ ដេីម្បីដោះស្រាយសំណួរ សំណូមពរ និងបំពេញតម្រូវការជាក់ស្តែងរបស់បងប្អូនរស់នៅក្នុងមូលដ្ឋានផ្ទាល់
៣.ជំរុញដល់រដ្ឋបាលស្រុកបន្ទាយស្រី ត្រូវដោះស្រាយនូវបញ្ហា និងក្តីកង្វល់របស់ប្រជាពលរដ្ឋជាម្ចាស់សំណួរ និងសំណូមពរដោយឈរលើគោលការណ៍រួម និងអនុវត្តតាមគោលនយោបាយឈ្នះឈ្នះ។
៤. ការប្រឹងប្រែងស្តាឡើងវិញនូវវិស័យទេសចរណ៍នៅក្នុងស្រុកដើម្បីកាត់បន្ថយផលប៉ះពាល់ពីបញ្ហាវិបត្តិកូវីដ-១៩ មកលើជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋដែលពឹងផ្អែកប្រាក់ចំណូលមកពីវិស័យទេសចរណ៍។
៥. វិធានការចំពោះការរំលោភបំពានដីរដ្ឋដែលមិនត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីស្នើសុំកាត់ឆ្វៀល ជាពិសេសនៅក្នុងបរិវេណជើងភ្នំគូលែន
៦. ការស្នើសុំជាថ្មីម្តងទៀតទៅអាជ្ញាធរជាតិអប្សរាដើម្បីអនុញ្ញាតឱ្យគម្រោងមូលនិធិបឹងទន្លេសាបអាចសាងសង់ផ្លូវបេតុង និងផ្លូវកៅស៊ូនៅក្នុងភូមិថ្នល់ទទឹង និងភូមិថ្នល់បណ្តោយ នៃឃុំព្រះដាក់
ទន្ទឹមនឹងនេះ ចំពោះបញ្ហាណាដែលថ្នាក់ស្រុកដោះស្រាយមិនបាន ឬហួសសមត្ថកិច្ចរបស់ស្រុក រដ្ឋបាលស្រុកត្រូវលើកបញ្ហានេះជូនថ្នាក់ដឹកនាំពិនិត្យ និងដោះស្រាយ ជៀសវាងទុកបញ្ហានៅនឹងកន្លែង ដែលធ្វើឱ្យមានការថ្នាំងថ្នាក់រវាងប្រជាពលរដ្ឋជាមួយនឹងអាជ្ញាធរ៕