
ដើមី្បចូលរួមសម្រាលការលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងពេលប្រជាពលរដ្ឋនៅតាមបណ្តារាជធានី ខេត្ត ជួបនូវការខ្វះខាត ជាស្បៀងអាហារប្រចាំថ្ងៃ ឯកឧត្ដម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហ៊ាង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស បាននាំយកអំណោយអង្ករនាងមិញ ចំនួន ២០តោន ប្រគល់ជូន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តសៀមរាប តាមរយៈរដ្ឋបាលខេត្តសៀមរាប ដេីម្បីចាត់ចែង និងចែកអំណោយជូនដល់បងប្អូនប្រជាពលដែលខ្វះខាតនៅតាមមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះផ្សេងៗ។
នាឱកាសនោះដែរក្នុងនាមរដ្ឋបាលខេត្ត លោក ពិន ប្រាកដ ក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហ៊ាង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស ឯកឧត្ដម ឧត្ដមសេនីយ៍ឯក គង់ ប៊ុនលី មេបញ្ជាការរង នៃបញ្ជាការដ្ឋានអង្គរក្ស និងក្រុមការងារទាំងអស់ ដែលបានផ្តល់អំណោយ ជាអង្ករដល់រដ្ឋបាលខេត្តសៀមរាប ក្នុងពេលដែលប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាបទេីបតែមានភាពធូរស្រាលពីការរីករាដាលនៃជំងឺកូវីដ១៩ និងបានជូនពរដល់ក្រុមការងារទាំងអស់ជួបប្រទះតែពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងជៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា៕
+3
មតិ 1
ចែករំលែក 23
ចូលចិត្ត
មតិ
ចែករំលែក