
ក្នុងពីធីជួបពិភាក្សាដ៏មានតម្លៃនេះដែរ លោកអភិបាលរងខេត្ត បានលើកឡើងអំពីទំនាក់ទំនង ការសហប្រតិបត្តិការជាមួយរដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ JICA ដើម្បីរៀបចំក្រុងសៀមរាបទៅជា Smart City និងការរៀបចំហេដ្ឋារចនាសម្ព័ន ក្រោមដីដែលមានលូទឹកស្អាត ប្រព័ន្ធភ្លើង បណ្ដាញខ្សែរកាបឡើងវិញទាំងអស់។ ទោះបីថាក្រុងសៀមរាបមិនទាន់មានលទ្ធភាពមួយជា Smart City ឱ្យមានស្តង់ដាគ្រប់គ្រាន់ដូចប្រទេសគេដែលរីកចម្រើនខ្លាំង ហើយនៅអាស៊ានយើងនេះមានទីក្រុង ជាង២០ដែល ត្រូវធ្វើជា Smart City ASIAN ហើយក្នុងប្រទេសកម្ពុជាមានចំនួន៣ គឺរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង។ មួយវិញទៀត លោក បានមានប្រសាសន៍បន្ថែមដែរថា មកដល់ពេលនេះការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាជន ក៏ដូចជាកុមារា កុមារី ក្នុងខេត្តសៀមរាបនេះគឺ ការចាក់ដូសលើកទី៣ បាន ៣០% ហើយក្នុងការងារនេះរដ្ឋាភិបាលជប៉ុន បានជួយច្រើនក្នុងការបញ្ជូនវ៉ាក់សាំងមកកម្ពុជា ជាអាស្រ្តាស៊ីនីការ (AstraZeneca) ហើយសម្រាប់ប្រជាជនខេត្តសៀមរាបក៏ទទួលបានច្រើនដែរ ក្នុងការចាក់ដូសទី៣នេះ។
ក្នុងពេលវេលាដ៏ស្និតស្នាលនេះ តាមរយៈ លោក ប្រធានការិយាល័យកុងស៊ុលជប៉ុន លោកអភិបាលរងខេត្ត សូមផ្ញេីនូវសេចក្តីអរគុណយ៉ាងច្រើនក្រៃលែងទៅដល់រដ្ឋាភិបាលជប៉ុន ប្រជាជនជប៉ុន និងសូមអរគុណដល់ អង្គការ JICA សម្រាប់ទឹក ចិត្តដ៏មុតមាំក្នុងការជួយកម្ពុជា ទោះបីជាមានកូវីដ១៩ ក្តី ក៏ពួកគាត់មកធ្វើការជារៀងរាល់ថ្ងៃ ពិតជាសូមកោតសរសើរយ៉ាងខ្លាំង បើសិនជាគ្មានដៃគូរល្អជួយប្រហែលជាពិបាកក្នុងការកសាងនូវគម្រោងនេះឱ្យលេចចេញឡើង។
ជាចុងបញ្ចប់ លោក ប្រធានការិយាល័យ កុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប ក៏បានលើកឡើងដែរថា លោក បានមករស់ និងបំរើរការងារនៅកម្ពុជាតាំងពីឆ្នាំ១៩៩២ រហូត មកដល់ពេលនេះ លោក ឃើញថា ប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាបនេះ មានការអភិវឌ្ឍន៍មានការរីកចម្រើនយ៉ាងឆាប់រហ័ស និងជឿនលឿនលេីគ្រប់វិស័យ លោក ពិតជាកោតសរសើរ និងសប្បាយរីករាយដោយ មានកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលជប៉ុន ប្រជាជនជប៉ុន និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានរួមចំនែកក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ក៏ដូចជារួមចំនែកក្នុងការចងចំណងមិត្តិភាពរវាងប្រទេសជប៉ុន និងកម្ពុជាផងដែរ៕
+9
មតិ 3
ចែករំលែក 24
ចូលចិត្ត
មតិ
ចែករំលែក