រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយប្រតិភូខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន

  • 26
  • ដោយ vannak

នាថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០២៤ លោក Dong Xiaolin នាយកការិយាល័យកិច្ចការបរទេសនៃរដ្ឋាភិបាលប្រជាជននៃខេត្តសានស៊ី (SXFAO) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តតំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។ លោក ប្រធានប្រតិភូបានបង្ហាញពីគោលបំណងនៃដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅខេត្តសៀមរាប ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ លើវិស័យទេសចរណ៍ វប្បធម៌ និងកសិកម្ម។

លោក នាយករដ្ឋបាលសាលាខេត្ត បានគាំទ្រ ដោយស្នើសុំឱ្យភាគីទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ក្នុងនោះផងដែរសុំឱ្យមន្ត្រីជំនាញ នៃមន្ទីរ-អង្គភាពពាក់ព័ន្ធពង្រឹងទំនាក់ទំនងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងនោះផងដែរក៏បានស្នើសុំឱ្យមានការហោះហើរត្រង់ពីខេត្តសានស៊ី មកកាន់ខេត្តសៀមរាប ដើម្បីជម្រុញកំណើនភ្ញៀវទេសចរ។ ជាទីបញ្ចប់ ភាគីទាំងពីរសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទៅវិញទៅមក នឹងធ្វើឱ្យមានការអភិវឌ្ឍរួមគ្នាកាន់តែប្រសើរ។

អត្ថបទទាក់ទង