
ភូមិរលួសលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្រុមការងារចម្រុះចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសបានត្រួតពិនិត្យយានយន្តសរុបចំនួន ៧២គ្រឿង យានយន្តត្រឹមត្រូវចំនួន ៦៥គ្រឿង យានយន្តខុសលក្ខណៈបច្ចេកទេសចំនួន ០៧គ្រឿង ដោយបានដោះរានតក្រោយរថយន្តចំនួន ០១គ្រឿង ដោះភ្លើងបំពាក់រថយន្តខុសលក្ខណៈបច្ចេកទេសចំនួន ០១គ្រឿង ពិន័យម្ចាស់រថយន្តមិនយកឯកសារមកចំនួន ០១នាក់ (០១គ្រឿង) បានពិន័យម្ចាស់រថយន្តទៅលើឈៀកផុតសុពលភាពចំនួន ០១នាក់(០១គ្រឿង) បានពិន័យម្ចាស់រថយន្តទៅលើអាជីវកម្មផុតសុពលភាពចំនួន ០១នាក់(០១គ្រឿង) និងបានពិន័យអ្នកបើកបររថយន្តមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពចំនួន ០១នាក់(០១គ្រឿង)
-ត្រួតពិនិត្យរកសារធាតុញៀនសរុបចំនួន ១៦នាក់ មានសារធាតុញៀនក្នុងខ្លួនចំនួន ០១នាក់(អ្នកបើកបរ ០១នាក់ )។
ជាមួយគ្នានោះដែរក្រុមការងារ ក៏បានចែកខិត្តប័ណ្ណអប់រំផ្សព្វផ្សាយ មានដូចជា សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ៣០ក្បាល ឯកសារជំនួយស្មារតីអ្នកបើកបរ ៣០សន្លឹក និងសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក ៣០ក្បាល។