រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយគណៈប្រតិភូខេត្ត Nanjng នៃសាធារណរដ្ឋប្រជាមានិតចិន

  • 15
  • ដោយ vannak

នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក Wang Hua សមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការក្រុង Nanjing និងជាអគ្គនាយក នៃនាយកដ្ឋានគណៈកម្មាធិការក្រុង Nanjing ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក លី សារី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។

លោក ប្រធានគណៈប្រតិភូបានបង្ហាញពីគោលបំណងនៃដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅខេត្តសៀមរាប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យអប់រំ ទេសចរណ៍ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធខេត្តសៀមរាប។ ជាការឆ្លើយតប លោក អភិបាលរង នៃគណៈអភិបាលខេត្ត បានគាំទ្រដោយស្នើសុំឱ្យភាគីទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ក្នុងនោះផងដែរក៏បានស្នើសុំឱ្យផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតខេត្តសៀមរាប និងជួយផ្សព្វផ្សាយទៅកាន់ប្រជាជនចិន ឱ្យមកទស្សនាខេត្តសៀមរាប ដើម្បីលើកកម្ពស់ជីវភាពប្រជាជនខេត្តសៀមរាប។ជាទីបញ្ចប់ ភាគីទាំងពីរសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទៅវិញទៅមក នឹងធ្វើឱ្យមានការអភិវឌ្ឍរួមគ្នាកាន់តែប្រសើរ។

អត្ថបទទាក់ទង