
ពិធីនោះមានការចូលរួមពីមន្រ្ដីបច្ចេកទេសសាលាខេត្ត សមាជិកក្រុមប្រឹក្សាស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកស្រីប្រធានការិយាល័យកសិកម្ម ប្រធានការិយាល័យផែនការ ប្រធានការិយាល័យអប់រំ ធើ្វការបិទការដ្ឋានគម្រោងសាងសង់ផ្លូវកៅស៊ូ១ខ្សែ ប្រវែង១៤៨០ម៉ែត្រ ឆ្នាំ២០២២ នាឱកាសនោះផងដែរ លោកអភិបាលស្រុក បានមានមតិសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងណែនាំដល់បងប្អូនឱ្យរួមគ្នាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ប្រជាពលរដ្ឋក្នុងឃុំពពេល មានចិត្តសប្បាយរីករាយ ត្រេកអរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា៕