បន្ទាប់ពីដំណេីរវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជានី ខេត្តអស់រយៈពេលមួយថ្ងៃពេញ ដោយបានស្តាប់បទបង្ហាញ និងសួរសំណួរ ចម្លេីយរួចមក នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ នៅបន្ទប់ប្រជុំធំសាលាខេត្តលោក សុខ ថុល អភិបាលរងខេត្តតំណាងឯកឧត្តម អភិបាលខេត្តបានចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជានី ខេត្តរយៈពេលមួយថ្ងៃក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា ទេសដ្ឋមន្ត្រីទទួលបេសកកម្មពិសស និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាល ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីតាតំណាងក្រសួង ស្ថាប័ន រាជធានី ខេត្តសរុប ១៥០រូប។
ឯកឧត្តម យូ ម៉ានិត ប្រធាន អង្គភាពតាមដាន ត្រួតពិនិត្យ និងវាយតម្លៃបានធ្វេីរបាយការណ៍សង្ខេបអំពីដំណេីរការវគ្គបណ្តុះបណ្តាលនេះ ដោយបញ្ជាក់ថាក្រោយពីបានស្តាប់បទបង្ហាញអង្គពិធីបានសួរនូវសំណួរយ៉ាងផុលផុស ហេីយតាមរយៈការស្ទង់មតិឃេីញថាបង្កេីនចំណេះដឹងបន្ថែមបានជាង៧០% នៃមុនវគ្គបណ្តុះបណ្តាលនេះ។
ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីបានមានមតិផ្តាំផ្ញេីដល់ក្រុមលេខាធិកាដ្ឋានទាំងអស់ត្រូវរៀបចំរបាយការណ៍ឱ្យបន្ស៉ីគ្នាជាមួយគ្នា ចំពោះតួលខត្រូវឱ្យច្បាស់លាស់មិនត្រូវឱ្យមានតួលខស្ទួនដែលធ្វេីឱ្យមានការប៉ោងតួលខ។ ម្យ៉ាងទៀត រាល់កាចុះជួបប្រជាពលរដ្ឋត្រូវធ្វេីការឆ្លេីយតបជាមួយនឹងសំណួរ សំណូមពរឱ្យចំគោលដែលប្រជាពលរដ្ឋបានលេីកឡេីង៕