
ដោយនាពេលកន្លងមកមានប្រទេសជាច្រេីនទាំងប្រទេសមហាអំណាច ប្រទេសកំពុងអភិវឌ្ឍន៍ បានជួបប្រទះបញ្ហាភេរវកម្ម ហេីយភេរវកម្មបានបង្កបញ្ហាវឹកវរជាច្រេីនដល់សន្តិសុខ សុវត្ថិភាពសង្គម ដូចនេះ ភេរវកម្មគឺជាបញ្ហាអន្តរជាតិដែលតភ្ជាប់ពាសពេញពិភពលោក រួមទាំងនៅក្នុងតំបន់យើងដែរ ហេីយភេរវកម្មគ្មានព្រំដែនកំណត់នោះទេ។ ការប្រយុទ្ធនឹងអំពើភេរវកម្ម តម្រូវឱ្យមានកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលទាំងថ្នាក់ជាតិ និងអន្តរជាតិ។ សម្រាប់កម្ពុជា ចាប់ពីឆ្នាំ២០០១មក អង្គការភេរវកម្មអន្តរជាតិ មានការផ្លាស់ប្តូរទម្រង់ មានផែនការថ្មីៗ រួមទាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ សម្រាប់កម្ពុជាយើង អំពើភេរវកម្មអាចសំដៅមកលើកផលប្រយោជន៍កម្ពុជាផង និងផលប្រយោជន៍បរទេសនៅកម្ពុជាផង ពិសេសតាមរយៈការផ្តល់ហិរញ្ញប្បទាន និងការបង្កើតបណ្តាញភេរវកម្មការសម្អាតប្រាក់ (Money Laundering) ការគាំទ្រហិរញ្ញប្បទានភេរវកម្ម (Terrorist Financing) ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (Proliferation Financing) កេីតចេញពីក្រុមAl-Qa'ida, Jemaah Islamiya (JI), ISIL,...។
សិក្ខាសាលាផ្សព្វផ្សាយសៀវភៅផែនការជាតិប្រឆាំងភេរវកម្មគឺ ៖
-សម្របសម្រួល និងនីតិវិធីនានាក្នុងការត្រៀមខ្លួនជាមុន ការបង្ការ និងការប្រឆាំងភេរវកម្ម រួមទាំងការលាងសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
-ផែនការឆ្លេីយតបរបស់អន្តរក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់៕