ព្រឹកថ្ងៃអង្គារ ៦កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ខេត្តសៀមរាប ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងសាលប្រជុំរបស់សណ្ឋាគារ អ៊ីមព្រេស វេលាម៉ោង៨ និង០០នាទី លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងកម្មពិធីសិក្ខាសាលាសម្ពោធដាក់ឱ្យដំណើរការអនុវត្តសាកល្បង «មណ្ឌលស្រឡាញ់ទារក» ក្រោមអធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយមានការអញ្ជើញចូលរួមពីលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោក ឡេង វីរៈ នាយកប្រតិបត្តិអង្គការទស្សនៈពិភពលោក លោក លោកស្រី មន្រ្តីរាជការ លោក/លោកស្រី អភិបាល/អភិបាលរងស្រុកពួក អង្គរជុំ និងស្រុក វ៉ារិន។លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា តាមរយៈនៃការដាក់ឱ្យអនុវត្តសាកល្បងនូវ «មណ្ឌលសុខភាពស្រឡាញ់កុមារ» នៅមណ្ឌលសុខ ភាពទាំង ៨មណ្ឌល នៃការិយាល័យស្រុកប្រតិបត្តិស្រុកអង្គរជុំ នាពេលនេះ គឺពិតជាមានសារៈសំខាន់ ខ្លាំងណាស់ ក្នុងការកាត់បន្ថយភាពស្គមស្គាំងរបស់កុមារ។ លោកស្រីអភិបាលរងសង្ឃឹមថា ក្រសួងសុខាភិបាល ក៏ដូច អង្គការទស្សនៈពិភពលោក នឹងពង្រីកដល់គ្រប់គោលដៅទាំងអស់ក្នុងភូមិសាស្រ្តខេត្តសៀមរាប នាពេល ដ៏ខ្លីខាងមុខនេះ។ លោកស្រីបានបន្ថែមផងដែលថាបច្ចុប្បន្ន ស្ថានភាពប្រទេសកម្ពុជា បានវិវត្តន៍ទៅរកប្រក្រត្រីភាពឡើងវិញ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដឹកនាំចាត់វិធានការគ្រប់គ្រងបានយ៉ាងមានប្រសិទ្ធភាព និងទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនភាពក្រៃលែង ក្នុងការបង្ការ ទប់ស្កាត់ និងជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាបានស្ទើរតែទាំងស្រុង ពីគ្រោះ មហន្តរាយដល់អាយុជីវិត នៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ក្រោមគោលនយោបាយ ចាក់ស្រោចវ៉ាក់សាំងដល់ប្រជាជនកម្ពុជា ១០០% និងបន្តចាក់ដូសជំរុញជាបន្តបន្ទាប់រហូតដល់ពេលនេះ។ ភាពជោគជ័យ នេះមិនត្រឹមតែអាចជួយសង្គ្រោះជីវិតប្រជាជន ពីការស្លាប់ប៉ុណ្ណោះទេ តែក៏ជាការផ្តល់ឱកាសដ៏មានតម្លៃដល់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជន គ្រប់រូបក្នុងការវិលត្រឡប់មករកប្រក្រតីភាព នៃជីវភាពសង្គម សេដ្ឋកិច្ច និងបើកដំណើរការប្រទេសតាមគន្លងប្រក្រតីភាពថ្មីឡើងវិញផងដែរ។ ទន្ទឹមគ្នាទៅនឹងភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់ក្របខណ្ឌខេត្តសៀមរាប ពិតជាបានជួបប្រទះនូវភាពប្រឈម មួយចំនួនលើអាហារូបត្ថម្ភ ដូចជាការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយ។ មានហេតុផលជាច្រើន ដែលបណ្តាលឱ្យយើងជួបប្រទះនូវបញ្ហា ការអនុវត្តការបំបៅដោយទឹកដោះម្តាយ រួមមាន៖ ការធ្វើចំណាកស្រុកដើម្បីស្វែងរកឱកាសការងារ កង្វះខាតចំណេះដឹងអំពីការបំបៅកូនដោយទឹកដោះម្តាយ ទំនៀមទម្លាប់ វប្បធម៌ ការខ្វះខាតការគាំទ្រពីសមាជិកគ្រួសារ និងការរីករាលដាល នៃការផ្សព្វផ្សាយលក់ផលិតផលជំនួសទឹកដោះម្តាយ (ទឹកដោះគោម្សៅផ្សំតាមរូបមន្ត)៕
ពិធីសិក្ខាសាលាសម្ពោធដាក់ឱ្យដំណើរការអនុវត្តសាកល្បង«មណ្ឌលស្រឡាញ់ទារក» នៅស្រុកអង្គរជុំ
- 43
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
សូមអបអរសាទខេត្តសៀមរាបត្រូវបានកម្មវិធី Trending Destinations World TripAdvisor បោះឆ្នោតជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងចំណោម គោលដៅទេសចរណ៍នៅលើពិភពលោក ចំនួន២៥ប្រទេស។
- 43
- ដោយ vannak
-
គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានរៀបកិច្ចប្រជុំត្រៀមព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ នៅតំបន់អង្គរ លើកទី០៦ ឆ្នាំ២០២៣
- 43
- ដោយ vannak
-
- feature image
- តំបន់ទេសចរណ៍កែច្នៃ
- តំបន់ទេសចរណ៍ក្រៅពីប្រាសាទ
- ព័ត៌មានថ្នាក់ក្រុង-ស្រុក
- ព័ត៌មានថ្នាក់ខេត្ត
- ព័ត៌មានថ្មីៗ
ខេត្តសៀមរាប រៀបចំពិធីបុណ្យអង្កររយៈពេល៣ថ្ងៃ ដើម្បីអបអរសាទរអង្ករកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោកចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង១១យប់
- 43
- ដោយ vannak
-
សេចក្តីជូនដំណឹង ស្តីពីការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ៥០០កន្លែង នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ខេត្តសៀមរាប
- 43
- ដោយ vannak
-
គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២៣
- 43
- ដោយ vannak
-
កិច្ចប្រជុំបូកសរុបរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តសៀមរាបប្រចាំឆ្នាំ២០២២
- 43
- ដោយ vannak
-
គណៈប្រតិភូក្រសួងហិរញ្ញវត្ថុ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃសាធារណរដ្ឋហ្ស៊ីមបាវ៉េ បានជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តសៀមរាប
- 43
- ដោយ vannak
-
ស្រូវចំនួន១.២១៩ហិចតា ត្រូវបានស្តារឡេីងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនារដូវវស្សា
- 43
- ដោយ vannak
-
សិក្ខាសាលាស្តីពីការរៀបចំផែនការសម្រាប់គម្រោង ការលើកកម្ពស់ការគ្រប់គ្រងសំរាម សំណង់រឹងទីប្រជនក្នុងទីក្រុង នៃបណ្តាប្រទេសនៅអាស៊ាន (AMUSE)
- 43
- ដោយ vannak
-
ឯកឧត្តម អភិបាលខេត្តជំរុញឱ្យបន្តរៀបចំពិធីប្រកួតពានរង្វាន់បាល់ទាត់ជារៀងរាល់ឆ្នាំទៅតាមរូបភាព នៃពានរង្វាន់ ដេីម្បីសុខភាព មិត្តភាព ការផ្សារភ្ជាប់ទំនាក់ទំនងល្អ
- 43
- ដោយ vannak