នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជេីញចូលរួមបើកការដ្ឋាន ប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមលេីផ្ទៃដីចំនួន៣៩៤ ៩៤៣ម៉ែត្រក្រឡាដែលគ្រប់ដណ្តប់ទៅដោយគ្រាប់មិនទាន់ផ្ទុះ និងសំណល់យុទ្ធភណ្ឌសង្គ្រាម ស្ថិតនៅភូមិទ័ពជ័យ ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាបក្រោមគម្រោងហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិនសម្រាប់ (គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា)ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាបតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម WANG Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ឯកឧត្តម ទៀ សីហាបានបញ្ជាក់ ចាប់ពីឆ្នាំ១៩៩២រហូតដល់ពេលបច្ចុប្បន្ន ការងារបោសសម្អាតមីន និងយុទ្ធភណ្ឌសង្រ្គាម របស់អង្គភាពប្រតិបត្តិករបាន និងកំពុងធ្វើប្រតិបត្តិការក្នុងខេត្តមាន៖ CMAC, Halo Trust និងអង្គការដោះមីនកម្ពុជា បានធ្វើការបោសសម្អាតចម្ការមីនលើផ្ទៃដីសរុបជាង ៨ ៨០០ហិកតា ដោយរកឃើញមីនថ្មើរជើងចំនួនជាង ២ម៉ឺនគ្រាប់ មីនតោន ចំនួន ៧២៧គ្រាប់ សំណល់ជាតិផ្ទុះពីសង្រ្គាមគ្រប់ប្រភេទជាង១១ម៉ឺនគ្រាប់ មានអ្នកទទួលផលដោយផ្ទាល់ និងដោយប្រយោលសរុបចំនួនជាង ៥៣ម៉ឺននាក់។ ឯកឧត្តមបន្តថា ជាមួយនោះយើងបានធ្វើការបោសសម្អាតបញ្ចប់ទាំងស្រុង ក្នុងក្រុងសៀមរាប និង ស្រុកក្រឡាញ់ ហើយបានធ្វើពិធីប្រកាសជាផ្លូវការ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ។ ដោយទ្បែកសម្រាប់ផែនការឆ្នាំ២០២៣ អង្គភាពCMAC បានដាក់ពង្រាយកម្លាំងប្រតិបត្តិការបោសសម្អាតតំបន់ចម្ការមីន និងយុទ្ធភណ្ឌសង្គ្រាមនៅតាមបណ្តាក្រុង-ស្រុកមួយចំនួន ក្នុងខេត្តសៀមរាប។ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងការអរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ក្នុងការគាំទ្រជួយដល់កម្ពុជាលើគ្រប់វិស័យ ពិសេសបោសសំអាតមីនស្របតាមចក្ខុវិស័យផែនការយុទ្ឋសាស្ត្រសកម្មភាពមីនកម្ពុជាគ្មានមីនឆ្នាំ២០២៥។ សម្តេចបានបន្តថានៅឆ្នាំ១៩៩៨ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាបិតាសន្តិភាព ជាមគ្គុទេសក៍ឯក និងជាប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ បាននាំមកនូវជោគជ័យក្នុងការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងសម្រាប់កម្ពុជាដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ។ ភ្លើងសង្គ្រាមបានបន្សល់ទុកនូវគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ជាច្រើនសន្ធឹកសន្ធាប់ពាសពេញផ្ទៃប្រទេស ដែលបងប្អូនប្រជាពលរដ្ឋយើងរាប់ម៉ឺននាក់ ខ្លះរងរបួស ខ្លះធ្លាក់ខ្លួនពិការ និងខ្លះទៀតស្លាប់បាត់បង់អាយុជីវិត ព្រមទាំងបានបង្កនូវសោកនាដកម្មដ៏សែនឈឺចាប់បំផុត ដែលមិនធ្លាប់កើតមានពីមុន និងរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិ។ បើទោះបីកម្ពុជាយើងបានជួបប្រទះនូវទុក្ខសោកដោយសារបញ្ហាគ្រាប់មីន ដែលបានបន្សល់ទុកពីភ្លើងសង្គ្រាមក៏ដោយ តែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងដោយមានការជួយជ្រោមជ្រែងពីបណ្តាប្រទេសជាមិត្ត ព្រមទាំងអង្គការដៃគូជាច្រើនមកដល់ពេលនេះយើងឃើញថា គ្រាប់មីន គ្រាប់បែកចង្កោម និងយុទ្ធភណ្ឌសង្គ្រាមផ្សេងទៀត ត្រូវបានបោសសំអាត និងធ្វើការកំទេចចោលជាបន្តបន្ទាប់ស្ទើទូទាំងប្រទេស។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានជំរុញឱ្យអង្គភាពស៊ីម៉ាក និងអាជ្ញាធរដែនដី ត្រូវធ្វើយ៉ាងណាខិតខំអប់រំ ផ្សព្វផ្សាយអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្ថែមទៀតដល់ប្រជាពលរដ្ឋ ជាពិសេសដល់កុមារតូចៗ៕
សង្គ្រាមបានបន្សល់ទុកនូវសោកនាដកម្មដ៏សែនឈឺចាប់បំផុត ហើយមានតែសុខសន្តិភាព ទើបមានការអភិវឌ្ឍ
- 170
- ដោយ vannak
អត្ថបទទាក់ទង
-
សូមអបអរសាទរដល់សិស្សានុសិស្សដែលទទួលបានជ័យលាភីចំនួន ៩ ១២៥នាក់ ស្មេីនឹង ៨៦,១០% ស្រី ៥ ៥០៤នាក់ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ខេត្តសៀមរាប
- 170
- ដោយ vannak
-
លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤
- 170
- ដោយ vannak
-
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូឆ្នាំ២០២៤ខេត្តសៀមរាបទទួលបាននិទ្ទេសAចំនួន ២២១នាក់
- 170
- ដោយ vannak
-
អង្គរវត្ត គឺជាអច្ឆរិយវត្ថុដ៏ពិសិដ្ឋ មានរចនាប័ទ្មល្អឥតខ្ចោះ បង្កប់នូវឃ្លាំងពុទ្ធិ អាថ៌កំបាំងនៃគតិបណ្ឌិតដែលមិនចេះរីកស្ងួត ក្បួនច្បាប់វិទ្យាសាស្ត្រ តារាសាស្ត្រ ទស្សនវិជ្ជាខ្មែរ និងការត្រាស់ដឹង ចាក់ធ្លុះជ្រួតជ្រាបច្បាស់អំពីជម្រៅនៃច្បាប់ធម្មជាតិ ទំនាក់ទំនងនៃដំណើរគោរចប្រព័ន្ធផែនដី និង ចក្រវាឡ ដែលមានខ្លឹមសារ និងទស្សនៈអប់រំយ៉ាងជ្រាលជ្រៅមហិមា
- 170
- ដោយ vannak
-
ក្រសួងអប់រំ យុវជន និងកីឡាចេគសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ០៨ តុលា ២០២៤
- 170
- ដោយ vannak
-
ទិដ្ឋភាព នៃព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា
- 170
- ដោយ vannak
-
- feature image
- តំបន់ទេសចរណ៍
- តំបន់ទេសចរណ៍ធម្មជាតិ
- ព័ត៌មានថ្នាក់ក្រុង-ស្រុក
- ព័ត៌មានថ្នាក់ខេត្ត
- ព័ត៌មានថ្មីៗ
- ព័ត៌មានទេសចរណ៍
ព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា នៅតំបន់រមណីយដ្ឋានអង្គរ ដែលមានរយៈពេលពីរត្រូវបានបេីកដំណេីរការពីព្រឹកនេះតទៅ
- 170
- ដោយ vannak
-
សារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យខួប លើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ
- 170
- ដោយ vannak
-
ព្រឹត្តិការណ៍ពិព័រណ៍តាំងបង្ហាញម្ហូបអាហារល្បីៗ រវាងកម្ពុជា-ចិនជាផ្នែកមួយជម្រុញការផ្សព្វផ្សាយ ផលិតផលទេសចរណ៍ដ៏ទាក់ទាញ
- 170
- ដោយ vannak
-
ពិធីដង្ហែកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃ វត្តព្រះអង្គកងជុំ (ហៅវត្តព្រះអង្គខ្មៅ) ខេត្តសៀមរាប
- 170
- ដោយ vannak