
សូមបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តនឹងគ្រោងរៀបចំវេទិកាផ្គូផ្គងផលិតផលភូមិមួយ ផលិតផលមួយខេត្តសៀមរាប នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ រយៈពេល ០១ថ្ងៃ និងអនុញ្ញាតឱ្យសមាជិកភូមិមួយ ផលិតមួយ អាចដាក់តាំង បង្ហាញផលិតផល រយៈពេល០២ថ្ងៃបន្តទៀត បន្ទាប់ពីថ្ងៃផ្គូផ្គងផលិតផល។ ជាមួយគ្នានេះ គណៈកម្មាធិការជាតិជំរុញភូមិ១ផលិតផល១ នៃទីស្តីការគណៈរដ្ឋមន្ត្រីនឹងរៀបចំពិព័រណ៍ផលិតផលភូមិ១ ផលិតផល១ នៅសួនច្បារខាងជេីងស្ពានថ្មព្រះរាជដំណាក់ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ សូមបងប្អូនចូលរួមឱ្យបានច្រេីនកុះករ ដេីម្បីគាំទ្រផលិតផលខ្មែរយេីង៕