
ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បានណែនាំដល់មន្ទីរជំនាញពិនិត្យ ដោះស្រាយបើមានការកកស្ទះលូរ ដោយសហការជាមួយអាជ្ញាធរក្រុង សង្កាត់។ រដ្ឋបាលខេត្ត និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក៏បានណែនាំដល់រដ្ឋបាលក្រុង ស្រុក និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយក្រុង ស្រុក បន្តយកចិត្តទុកដាក់តាមដាន និងឆ្លើយតបបន្ទាន់នូវគ្រោះថ្នាក់នានាប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋផងដែរ។
រដ្ឋបាលខេត្ត សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ កុំចោលសំរាមពាសវាលពាសកាល បណ្តាលឱ្យហូរចូលតាមលូ ប្រឡាយជាដើម និងក៏សូមបង្កើតការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ ពេលមានការជន់លិចនេះ បើទោះមានរយៈពេលខ្លីក៏ដោយ។