
បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍អំពីការកំណត់ទីតាំងបំពាក់កាមេរ៉ាសុវត្ថិភាព និងទីតាំងដំឡើងម៉ាស៊ីនមេ ព្រមទាំងពិភាក្សារួចមក អង្គប្រជុំបានកំណត់ទីតាំងបំពាក់កាមេរ៉ាក្នុងដំណាក់កាលសាកល្បងចំនួន ៤ទីតាំងរួមមាន ផ្សារហេរីថេកវ៉ក មហាសណ្ឋាគារអង្គរ មុខមន្ទីរពេទ្យបង្អែកខេត្ត និងខាងកើតស្ពានវត្តបូព៌ ចំពោះទីតាំងដំឡើងម៉ាស៊ីនមេ គឺនៅសាលាខេត្ត ហើយត្រូវរៀបចំឱ្យមានស្តង់ដារ ជៀសវាងមានអគ្គីភ័យ ឬបញ្ហាណាមួយដែលកើតឡើង។
លោក អភិបាលរងខេត្តបានបញ្ជាក់បន្ថែមថា ការបំពាក់កាមេរ៉ាសុវត្ថិភាពក្នុងដំណាក់កាលសាកល្បងនេះ គឺផ្តោតសំខាន់លើការថតរាល់យានយន្តចតខុសច្បាប់ និងយានយន្តណាដែលចតលើផ្លូវថ្មើជើង ហើយក៏ជាការរៀបចំសណ្តាប់ធ្នាប់ឱ្យមានរបៀបរៀបរយសាធារណៈ។