
ក្រោយពីស្តាប់បទបង្ហាញ និងពិភាក្សាគ្នារួចមក អង្គប្រជុំបានសម្រេចកំណត់យកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាថ្ងៃចុះសាកល្បងកំណត់លេខផ្ទះនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដេីម្បីប្រមូលធាតុចូលបន្ថែមទៀតសម្រាប់អនុវត្តទូទាំងក្រុងសៀមរាប។ ជាមួយនឹងការចុះសាកល្បងនេះដែរ មន្ទីរ អង្គភាពត្រូវត្រៀមយកឯកសារពាក់ព័ន្ធទាំងអស់ ដេីម្បីផ្ទៀងផ្ទាត់ជាមួយនឹងផ្ទះដែលបានកំណត់លេខរួចកាលពីមុន៕