
សូមបញ្ជាក់ថា ឆ្នាំ២០២៣ ស.អ.កខេត្តសៀមរាប បានធ្វើបច្ចុប្បន្នភាពជីវភាពរស់សមាជិកសរុបបាន ចំនួន ៦ ៣៤០នាក់ ក្នុងនោះមានដី អត់ផ្ទះចំនួន ២៥៦នាក់ផ្ទះមិនសមរម្យ ២៨៣នាក់ អត់ដី អត់ផ្ទះ ១៣១ នាក់ នៅលើដីសាធារណៈ ២៨៣ នាក់។ ម្យ៉ាងទៀតចាប់ពីឆ្នាំ២០១៦ រហូតមកដល់ឆ្នាំ២០២៣ បានសាងសងផ្ទះបាន ៩០ខ្នងផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕