
ក្នុងពិធីនេះ លោកជំទាវ បានមានប្រសាស៍ថ្លែងអំណរគុណចំពោះទឹកព្រះទ័យ និងទឹកចិត្តសប្បុរប្រកបដោយ ព្រហ្មវិហារធម៌ របស់សម្ដេចព្រះព្រហ្មរតនមុនី ព្រះសង្ឃគ្រប់ព្រះអង្គ និងគណៈកម្មការវត្តរាជបូណ៌ទាំងមូល ដែល តែងតែចែករំលែកផ្តល់នូវទេយ្យទានជាថវិកា សម្ភារចាំបាច់ ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តជាបន្តបន្ទាប់ ដើម្បីជួយដល់ជនរងគ្រោះ ទុរគតជន អ្នកលំបាកទីទ័លក្រ និងអ្នករងគ្រោះធ្ងន់ធ្ងរដោយឧបទ្ទវហេតុផ្សេងៗនៅក្នុងខេត្ត។
បន្ទាប់ពីចប់កម្មវិធីទទួលទេយ្យទានរួចមក លោកជំទាវ បានអញ្ជេីញទៅសួរសុខទុក្ខ និងចូលរួមរំលែកទុកដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពដែលបានទទួលមរណ:ភាពក្នុងឧបទ្ទេវហេតុភ្លេីងឆេះផ្ទះ និងតូប នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបកាលពីម្សិលមិញនេះ៕