
ក្រោយពីស្តាប់របាយការណ៍តាមបណ្តាវិស័យពាក់ព័ន្ធរួចមក អង្គប្រជុំបានធ្វេីការពិភាក្សា និងផ្តល់យោបល់លេីបញ្ហាប្រឈមមួយចំនួន ដេីម្បីប្រមូលធាតុចូលក្នុងការអនុវត្តការងារបន្តទៀតសម្រាប់ជាទិសដៅខែបន្ទាប់។
លោកជំទាវ ប្រធាន គ.ក.ស.ក ខេត្ត បានជំរុញដល់សមាសភាពពាក់ព័ន្ធទាំងអស់ត្រូវបន្តចុះផ្សព្វផ្សាយ អប់រំ ច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធនឹងសមភាពយេនឌ័រ ពិសេសត្រូវដោះស្រាយរាល់បញ្ហាដែលេីតមានឡេីងនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា។ លោកជំទាវបានបន្តថា បន្ទាប់ពីកិច្ចប្រជុំនេះ សូមអ្នកពាក់ព័ន្ធត្រូវបន្តដោះស្រាយរាល់បញ្ហាដែលអង្គប្រជុំបានលេីកឡេីងឱ្យបានទាន់ពេល៕