
លោក អភិបាលរងខេត្ត មានប្រសាសន៍ថា បន្ទាប់ពីបានផ្ទេរ និងធ្វើប្រតិភូកម្មមុខងារក្នុងការផ្តល់សេវាដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹកនេះមក ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញនូវសេចក្តីណែនាំ ស្តីពីបែបបទនីតិវិធីនៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវគោកនៅរដ្ឋបាលរាជធានី ខេត្ត និងស្តីពីបែបបទនីតិវិធីនៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវទឹក នៅរដ្ឋបាលរាជធានី ខេត្ត និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗទៀត ដើម្បីជាយន្តការ និងបង្កលក្ខណៈងាយស្រួលដល់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់អនុវត្តការផ្តល់សេវារដ្ឋបាលឱ្យកាន់តែមានភាពសាមញ្ញ ងាយស្រួល និងឆាប់រហ័ស ជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ផងដែរក្នុងយុគសម័យឌីជីថល នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានធ្វើទំនើបកម្ម ដាក់ឱ្យដំណើរការផ្តល់សេវារដ្ឋបាលមួយចំនួន តាមប្រព័ន្ធអនឡាញផងដែរ។ នេះ ស បញ្ជាក់ឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ជាពិសេសថ្នាក់ដឹកនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានផ្ទេរ និងធ្វើប្រតិភូកម្មមុខងារក្នុងវិស័យរបស់ខ្លួន ឱ្យមកកាន់តែខិតជិតប្រជាពលរដ្ឋ៕