ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅផ្សារប៊ិចស៊ី (Big C) ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក លី សារី អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជេីញចូលរួមកម្មវិធីបើកវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ ក្រោមគម្រោងអភិវឌ្ឍអាជីវកម្ម និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងM/SMEs និងនាំចេញនៅនឹងកន្លែង។សូមបញ្ជាក់ថា អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ បានធ្វេីការសហការ ជាមួយរដ្ឋបាលខេត្តពាក់ព័ន្ធ និងអង្គការ Oxfarm ដេីម្បីរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ ក្រោមគម្រោង អភិវឌ្ឍអាជីវកម្ម និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងM/SMEs និងនាំចេញនៅនឹងកន្លែង។
