នៅសាលប្រជុំសាលាខេត្តសៀមរាប កាលពីរសៀលថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០២៤នេះ បានរៀបចំកិច្ចប្រជុំក្រុម ការងារសិក្សា ពិនិត្យ និង ចុះបញ្ជីដីពាក់ព័ន្ធនឹងបុរាណដ្ឋាន ក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិកា នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និងជាប្រធានក្រុមការងារ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក សំកុល សុចិត្រា អភិបាលរងនៃគណៈអភិបាលខេត្ត រួមឯកឧត្តម លោកជំទាវ អស់លោក លោកស្រីអមប្រតិភូ និង អាជ្ញាធរក្រុង ស្រុក មេឃុំ ចៅសង្កាត់ និង មេភូមិ ប្រមាណជា ២០០នាក់ចូលរួម ។លោក សំកុល សុចិត្រា បានបញ្ជាក់ថា ការរៀបចំបង្កើតក្រុមការងារសិក្សា ពិនិត្យ និងចុះបញ្ជីដីពាក់ព័ន្ធនឹងបុរាណដ្ឋានក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើម្បីកំណត់ និង រៀបចំលក្ខណវិនិច្ឆ័យដីបុរាណដ្ឋានជាមូលដ្ឋានសម្រាប់ការអនុវត្ត និង ធ្វើការបណ្តុះបណ្តាលស្តីពីលក្ខណវិនិច្ឆ័យជូនដល់មន្ត្រីពាក់ព័ន្ធ ដែលត្រូវអនុវត្តការងារ កំណត់ អត្តសញ្ញាណ និងធ្វើចំណាត់ថ្នាក់ដីបុរាណដ្ឋាននាពេលនេះ។ ការកំណត់ទីតាំងបុរាណដ្ឋានត្រូវអនុវត្តតាមអនុក្រឹត្យលេខ ២៣១ អនក្រ.បក ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការចុះបញ្ជីរដ្ឋ ។ ក្នុងគោលបំណងធានាឲ្យបាននូវតម្លាភាព ប្រសិទ្ធភាព ព្រមទាំងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងដំណើរការនៃចុះបញ្ជីដី និងកិច្ចការការពារបុរាណដ្ឋាន។ ឯកឧត្តម សរ សុវណ្ណ ក៏បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះដោយមានបីអង្គភាពពាក់ព័ន្ធចូលរួម ក្នុងការដោះស្រាយនូវបញ្ហាដែលប្រជាពលរដ្ឋបានជួបប្រទះកន្លងមក ។ ក្នុងបញ្ហាទាំងនេះ យើងត្រូវរួមគ្នាធ្វើការដោះស្រាយជាមួយគ្នា ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមទាំងប្រជាពលរដ្ឋចូលរួមផងដែរ។ ឯកឧត្តមបានលើកនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧នេះ បានផ្តោតសំខាន់លើការកសាងធនធានមនុស្ស និងយកចិត្តទុក ដាក់ពីសុខមាភាពរបស់ប្រជាពលរដ្ឋ និងបានផ្តល់ដល់ប្រជាពលរដ្ឋមានប័ណ្ណសមធម៌ ប័ណ្ណក្រីក្រ និង ប័ណ្ណ ប.ប.ស បានគ្រប់ដណ្តប់ជាសកលពេញផ្ទៃប្រទេស។ឯកឧត្តម សរ សុវណ្ណ ក៏បានគូសបញ្ជាក់ថា ការចុះបញ្ជីដីធ្លី និងការដោះស្រាយវិវាទ ដីធ្លីនេះ ត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល បានដាក់នូវគោលនយោបាយមួយ គឺ(ចុះបញ្ជីបង្ហើយ សេវាគាប់ចិត្ត និង បរិយាកាសគ្មានវិវាទ ) ។ ក្នុងកិច្ចប្រជុំនោះឯកឧត្តមបានឱ្យអាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ និង មេភូមិ ត្រូវចូលរួមសហការ កំណត់ឲ្យបានច្បាស់ ជាមួយមន្ត្រីជំនាញ និងក្រុមការងារ ដើមី្បបញ្ជាក់នូវភាពស្មោះត្រង់នឹងគ្នា ដើមី្បជាផលប្រយោជន៍សហគមន៍ និង ប្រជាពលរដ្ឋខ្លួន ។ ម៉្យាងទៀត អំពីលក្ខ័ន្តដែលត្រូវទទួលនិង មិនត្រូវទទួល ដើមី្បឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ យកទៅអនុវត្ត ដែលមានក្រុមការងារសុរិយោដី រួមជា មួយរដ្ឋបាលខេត្ត អាជ្ញាធរជាតិអប្សរា ដោយមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋ ក្នុងការដោះស្រាយប្រកប ដោយសន្តិវិធី៕
កិច្ចប្រជុំក្រុមការងារសិក្សា ពិនិត្យ និងចុះបញ្ជីដីពាក់ព័ន្ធនឹងបុរាណដ្ឋានក្នុងភូមិសាស្ត្រខេត្តសៀមរាប
- 54
- ដោយ vannak
អត្ថបទទាក់ទង
-
សូមអបអរសាទរដល់សិស្សានុសិស្សដែលទទួលបានជ័យលាភីចំនួន ៩ ១២៥នាក់ ស្មេីនឹង ៨៦,១០% ស្រី ៥ ៥០៤នាក់ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ខេត្តសៀមរាប
- 54
- ដោយ vannak
-
លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤
- 54
- ដោយ vannak
-
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូឆ្នាំ២០២៤ខេត្តសៀមរាបទទួលបាននិទ្ទេសAចំនួន ២២១នាក់
- 54
- ដោយ vannak
-
អង្គរវត្ត គឺជាអច្ឆរិយវត្ថុដ៏ពិសិដ្ឋ មានរចនាប័ទ្មល្អឥតខ្ចោះ បង្កប់នូវឃ្លាំងពុទ្ធិ អាថ៌កំបាំងនៃគតិបណ្ឌិតដែលមិនចេះរីកស្ងួត ក្បួនច្បាប់វិទ្យាសាស្ត្រ តារាសាស្ត្រ ទស្សនវិជ្ជាខ្មែរ និងការត្រាស់ដឹង ចាក់ធ្លុះជ្រួតជ្រាបច្បាស់អំពីជម្រៅនៃច្បាប់ធម្មជាតិ ទំនាក់ទំនងនៃដំណើរគោរចប្រព័ន្ធផែនដី និង ចក្រវាឡ ដែលមានខ្លឹមសារ និងទស្សនៈអប់រំយ៉ាងជ្រាលជ្រៅមហិមា
- 54
- ដោយ vannak
-
ក្រសួងអប់រំ យុវជន និងកីឡាចេគសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ០៨ តុលា ២០២៤
- 54
- ដោយ vannak
-
ទិដ្ឋភាព នៃព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា
- 54
- ដោយ vannak
-
- feature image
- តំបន់ទេសចរណ៍
- តំបន់ទេសចរណ៍ធម្មជាតិ
- ព័ត៌មានថ្នាក់ក្រុង-ស្រុក
- ព័ត៌មានថ្នាក់ខេត្ត
- ព័ត៌មានថ្មីៗ
- ព័ត៌មានទេសចរណ៍
ព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា នៅតំបន់រមណីយដ្ឋានអង្គរ ដែលមានរយៈពេលពីរត្រូវបានបេីកដំណេីរការពីព្រឹកនេះតទៅ
- 54
- ដោយ vannak
-
សារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យខួប លើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ
- 54
- ដោយ vannak
-
ព្រឹត្តិការណ៍ពិព័រណ៍តាំងបង្ហាញម្ហូបអាហារល្បីៗ រវាងកម្ពុជា-ចិនជាផ្នែកមួយជម្រុញការផ្សព្វផ្សាយ ផលិតផលទេសចរណ៍ដ៏ទាក់ទាញ
- 54
- ដោយ vannak
-
ពិធីដង្ហែកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃ វត្តព្រះអង្គកងជុំ (ហៅវត្តព្រះអង្គខ្មៅ) ខេត្តសៀមរាប
- 54
- ដោយ vannak