ព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំ ស្តីពីការពង្រឹងការគ្រប់គ្រង ការថែរក្សា និងការការពារធនធានធម្មជាតិ នៅខេត្តសៀមរាប ដោយមានការចូលរួមពីលោក លោកស្រី មន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធផងដែរ។ កិច្ចប្រជុំ ស្តីពីការពង្រឹងការគ្រប់គ្រង ការថែរក្សា និងការការពារធនធានធម្មជាតិ នៅខេត្តសៀមរាប ដេីម្បីចាត់វិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ប្រកប ដោយប្រសិទ្ធភាពក្នុងការចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់រានទន្ទ្រានព្រៃយកដីធ្វើជា កម្មសិទ្ធិខុសច្បាប់នៅក្នុងតំបន់អភិរក្ស តំបន់ការពារធម្មជាតិ និងដែនជម្រកសត្វព្រៃ ហេីយក្រុមការងារក៏បានធ្វេីការការណែនាំ ដូចខាងក្រោម៖១.ចាត់វិធានការចាំបាច់ក្នុងការពង្រឹងការគ្រប់គ្រងធនធាន ធម្មជាតិ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិតាមគ្រប់រូបភាពនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។២.ត្រូវដាក់ចេញនូវ ផែនការ និងវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់នៅក្នុងតំបន់ ការពារ និងអភិរក្សធម្មជាតិស្ថិតក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយប្រើប្រាស់នូវមធ្យោបាយសរុប និងកម្លាំងសរុបព្រមទាំងធ្វើការបែងចែក និងប្រគល់ការទទួលខុសត្រូវដល់អង្គភាព និងមន្ត្រីពាក់ព័ន្ធឱ្យទទួលបន្ទុកអនុវត្ត ភារកិច្ចរៀងៗខ្លួនក្រោមការត្រួតពិនិត្យ និងតាមដានជាប្រចាំ។ ប្រសិនបើមានភាពអសកម្មក្នុងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាព កាប់បំផ្លាញព្រៃឈើ ដោយខុសច្បាប់ក្នុងតំបន់ការពារ និងតំបន់អភិរក្សធនធានធម្មជាតិ ត្រូវរាយការណ៍ និងលើកសំណើមកក្រសួងមហាផ្ទៃ ឬក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រួលភារកិច្ចមន្ត្រីដែលត្រូវទទួលខុសត្រូវនៅតំបន់នោះ ឬចាត់ វិធានការសម្រួលភារកិច្ចមន្ត្រីដែលទទួលខុសត្រូវតំបន់នោះក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួន។៣.ក្នុងករណីចាំបាច់ ឬមានបទល្មើសពាក់ព័ន្ធនឹងព្រៃឈើ និងធនធានធម្មជាតិណាមួយកើត ឡើងដែលហួសពីសមត្ថភាពដោះស្រាយរបស់ខ្លួន ត្រូវស្នើសុំការអន្តរាគមន៍តាមឋានានុក្រមជាបន្ទាន់ពីគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទ ល្មើសធនធានធម្មជាតិ។៤.រដ្ឋបាលឃុំ សង្កាត់ និងភូមិ ដែលជាអ្នកនៅផ្ទាល់នឹងមូលដ្ឋានត្រូវចូលរួមឱ្យបានសកម្មក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់ និងត្រូវរាយការណ៍ជាបន្ទាន់នៅពេលកើតមានសកម្មភាពកាប់បំផ្លាញព្រៃឈើដោយខុស ច្បាប់ក្នុងតំបន់ការពារ និងអភិរក្សធម្មជាតិក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។៥.ត្រូវខិតខំស្រាវជ្រាវស្វែងរក មេខ្លោង មេខ្យល់ ជនល្មើសដែលនៅពីក្រោយខ្នង អ្នកផ្តល់ថវិកាគាំទ្រញុះញង់ឱ្យមានការកាប់បំផ្លាញព្រៃ ទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ ដោយអនុវត្តវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់។ ទន្ទឹមនោះត្រូវចាត់វិធានការ រដ្ឋបាល ឬវិធានការច្បាប់ យោងទៅតាមកម្រិតនៃបទល្មើសចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលឃុបឃិត ឬពាក់ព័ន្ធក្នុងការប្រព្រឹត្តបទល្មើសបំផ្លាញធនធានធម្មជាតិ។៦.មិនត្រូវចុះហត្ថលេខាទទួលស្គាល់សិទ្ធិកាន់កាប់ដីធ្លី ដែលពុំ មានឯកសារ និងអំណះអំណាងគ្រប់គ្រាន់តាមផ្លូវច្បាប់ ជាពិសេសការបញ្ជាក់លើឯកសារសុំសិទ្ធិកាន់កាប់ និងឯកសារទិញ-លក់ដី ដោយខុសច្បាប់ក្នុងតំបន់ការពារ និងតំបន់អភិរក្សធនធានធម្មជាតិ។ ត្រូវមោឃភាព ឬបដិសេធនូវរាល់ឯកសារទិញលក់ និងឯកសារផ្ទេរសិទ្ធិ កាន់កាប់ដីធ្លីដែលស្ថិតនៅក្នុងតំបន់ការពារ និងអភិរក្សធនធានធម្មជាតិ ហើយត្រូវដកហូតដីធ្លីទាំងនោះរក្សា ទុកជាទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះមន្ត្រីមានសមត្ថកិច្ចណាដែលបញ្ជាក់ ឬចុះហត្ថលេខាលើឯកសារ លិខិតស្នាមមិនស្របច្បាប់នានា តាមច្បាប់ជាធរមាន។៧.ត្រូវខិតខំអប់រំ ណែនាំ និងបកស្រាយបំភ្លឺអំពីស្ថានភាពនៃការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ ព្រមទាំងគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការខិតខំប្រឹងប្រែងដោះស្រាយដីធ្លីរបស់ប្រជាពលរដ្ឋ ក៏ដូចជាអប់រំឱ្យប្រជាពលរដ្ឋយល់ច្បាស់ពីឧបាយកលបំផុស អូសទាញរបស់ពួកមេខ្យល់ ឬជនខិលខូចមួយចំនួនដែលឆ្លៀតឱកាសកេងយកផលប្រយោជន៍ ឬកេង ចំណេញផ្នែកនយោបាយពីបញ្ហាដីធ្លីនេះ។៨.ត្រូវខិតខំលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន អង្គការសង្គមស៊ីវិល និងអ្នកពាក់ ព័ន្ធនានាចូលរួមទប់ស្កាត់ លុបបំបាត់ និងផ្តល់ព័ត៌មានបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទនៅតំបន់ការពារ និងអភិរក្សធនធានធម្មជាតិដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងត្រូវរៀបចំប្រព័ន្ធ HOTLINE ដើម្បី ទទួលព័ត៌មាន ឬបណ្ដឹងពីប្រជាពលរដ្ឋលើបញ្ហានេះ។៩.ត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីដំឡើងឱ្យបាន ផែនទីកំណត់ព្រំ និងការបោះបង្គោលព្រំ ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងអំពីដីព្រៃអភិរក្ស និងតំបន់ការពារធម្មជាតិ។១០.ក្នុងការចាត់ចែងអនុវត្តវិធានការនានា ពាក់ព័ន្ធនឹងការពង្រឹងការគ្រប់គ្រងតំបន់អភិរក្ស និង តំបន់ការពារធនធានធម្មជាតិ រដ្ឋបាលរាជធានី ខេត្ត ត្រូវរាយការណ៍ និងស្នើសុំយោបល់ពីក្រសួង ស្ថាប័នមាន សមត្ថកិច្ចពាក់ព័ន្ធនីមួយៗ៕
កិច្ចប្រជុំ ស្តីពីការពង្រឹងការគ្រប់គ្រង ការថែរក្សា និងការការពារធនធានធម្មជាតិ នៅខេត្តសៀមរាប
- 60
- ដោយ vannak
អត្ថបទទាក់ទង
-
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានជួសជុល និងឈូសឆាយសម្រួលផ្លូវមុខតុលាការឆ្ពោះទៅសង្កាត់ជ្រាវ
- 60
- ដោយ vannak
-
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ខេត្តសៀមរាប ឆ្នាំ២០២៤ បានចាប់ផ្ដើមជាផ្លូវការ
- 60
- ដោយ vannak
-
ក្រុមការងារចម្រុះ បានចុះធ្វើការអប់រំណែនាំ និងអង្កេតលើស្តង់លក់ដូរផលិតផលគ្រឿងឧបភោគ-បរិភោគ នៅក្នុងបរិវេណទីតាំងបុណ្យអុំទូក អកអំបុក សំពះព្រះខែ
- 60
- ដោយ vannak
-
សេចក្តីជូនដំណឹង ស្តីពីការអុជកាំជ្រួចអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤
- 60
- ដោយ vannak
-
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤
- 60
- ដោយ vannak
-
ទិដ្ឋភាពក្រុងសៀមរាបនាពេលរាត្រី នៃការរៀបចំសោភ័ណភាពសម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខេត្តសៀមរាបដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្តោយស្ទឹងសៀមរាប
- 60
- ដោយ vannak
-
ពិធីសែនក្រុងពាលី និងបួងសួងសុំសេចក្តីសុខសប្បាយដេីម្បីរៀបចំព្រះរាជបុណ្យអុំទូក បណ្តែតប្រទីប និងសំព្រះពះខែ អកអំបុកខេត្ត
- 60
- ដោយ vannak
-
ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមជាមួយនិងមន្ទីរអង្គភាព អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍កំសាន្តជាច្រេីន ដូចជា កម្មវិធីប្រណាំងទូក “ង” ការបង្ហាញពីផ្ទាំងទស្សនីយភាពសិល្បៈជាច្រេីនទម្រង់ កម្មវិធីជិះទូកកំសាន្ត កម្មវិធីត្រជាក់ស្រស់ស្រាយ ស្តង់ពិព័រណ៍ម្ហូបអាហារ ការប្រគុំតន្ត្រីស្គរដៃ តន្ត្រីសម័យ និងកម្មវិធីកំសាន្តសប្បាយជាច្រើនទៀត
- 60
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយប្រតិភូខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន
- 60
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយគណៈប្រតិភូខេត្ត Nanjng នៃសាធារណរដ្ឋប្រជាមានិតចិន
- 60
- ដោយ vannak