រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ក្នុងទិវាយោគៈអន្តរជាតិលើកទី១០ “The 10th International Day of Yoga”

  • 34
  • ដោយ vannak

ខាងមុខទីលានជល់ដំរី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេតហតសៀមរាប បានអញ្ជេីញចូលរួមក្នុងទិវាយោគៈអន្តរជាតិលើកទី១០ "The 10th International Day of Yoga" ដោយមានការចូលរួមពីលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំ ព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម សាមីឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម បណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណ រដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេប្រចាំកម្ពុជា ឯកឧត្តម អគ្គនាយករងអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហ៊ុល សីលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម កែវ បូរេន្ទ្រ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា និងឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា រួមដំណេីរដែលបានចូលរួមក្នុងទិវានេះ។ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោកស្រីអភិបាលរងខេត្ត ពិតជាមានសេចក្តីសោមនស្ស រីករាយដ៏ក្រែងលែងចំពោះវត្តមានរបស់ លោកជំទាវបណ្ឌិត ឯកឧត្តម លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុង ព្រឹត្តិការណ៍ ទិវាយោគៈអន្តរជាតិលើកទី១០ “The 10th International Day of Yoga” ដ៏មានសារៈសំខាន់នាពេលនេះ។ ឆ្លៀតក្នុងឱកាស ដ៏វិសេសវិសាលនេះ លោកស្រីអភិបាលរងខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះស្ថានទូតសាធារណរដ្ឋឥណ្ឌា ក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរជាតិអប្សរា ដែលបានសហការគ្នាយ៉ាងល្អប្រសើរ និងបានជ្រើសរើសយកខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះប្រារព្ធព្រឹត្តិការណ៍ ដ៏អស្ចារ្យនេះ នៅទឹកដីខេត្តសៀមរាបអង្គរ។លោកស្រីអភិបាលរងខេត្ត បានបញ្ជាក់ថា ខេត្តសៀមរាប ជាតំបន់គោលដៅទេសចរណ៍ លំដាប់ពិភពលោក ហើយវិស័យទេសចរណ៍នៅកម្ពុជា គឺជាកត្តាជំរុញដ៏សំខាន់មួយ ក្នុងចំណោមកត្តាជំរុញ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលបន្តរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បើទោះបីជាកម្ពុជាបានប្រកាសបើក ប្រទេសឡើងវិញ និងបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរមុនគេក្នុងចំណោម ប្រទេសសមាជិកអាស៊ាន ក៏ដោយ។ តាមការយល់ឃើញរបស់លោកស្រីនាពេលនេះ ការរៀបចំឱ្យមានព្រឹត្តិការណ៍ «ទិវាយោគៈអន្តរជាតិលើកទី១០ នេះ ក៏ជាការរួមចំណែកផ្សព្វផ្សាយចេញពីតំបន់អង្គររបស់យើងទៅកាន់ពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាតិ និងអន្តរជាតិឱ្យមកទស្សនាខេត្តសៀមរាប។ ខ្ញុំក៏សង្ឃឹមថាព្រឹត្តិការណ៍បែបនេះ នឹងបន្តប្រារព្ធធ្វើ ជារៀងរាល់ឆ្នាំនៅលើទឹកដីអង្គររបស់យើងផងដែរ៕

អត្ថបទទាក់ទង