កាលពីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានអនុញ្ញាតឱ្យលោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាបទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅបន្ទប់ប្រជុំសាលាខេត្ត ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្តម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ យូ សុភា សមាជិកក្រុមប្រឹក្សាខេត្តខេត្ត និងលោក នាយកទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិសាលាខេត្ត។ លោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប បានសម្តែងនូវការអបអរសាទរដល់ ឯកឧត្តម លី សំរិទ្ធ ដែលត្រូវបានព្រះមហាក្សត្រឡាយប្រហស្តលេខាលើព្រះរាជក្រឹត្យទទួលស្គាល់ជាប្រធានក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ និងសូមអបអរសាទរចំពោះឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា អាណត្តិទី៤ទាំងអស់ផងដែរ។ ឯកឧត្តម លី សំរិទ្ធ ក្នុងនាមក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ក៏បានថ្លែងអំណរគុណ និងស្វាគមន៍ យ៉ាងកក់ក្តៅចំពោះលោក ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញជួបសំណេះសំណាល និងជូនពរដល់ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នាពេលនេះ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានសម្តែងការនូវអរគុណ និងកោតសរសើរជាទីបំផុតចំពោះចំណងមិត្តភាពជាប្រវត្តិសាស្រ្ត និងទំនាក់ទំនងការទូត រវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា លើការងារអភិវឌ្ឍស្ទើរគ្រប់វិស័យ ក្រោមជំនួយហិរញ្ញប្បទានឥតសំណងលើគម្រោងកែលម្អ និងស្ថាបនាហេដ្ឋានរចនាសម្ព័ន្ធរូបវន្តជាច្រើនអនេកក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងខេត្តសៀមរាប រួមមានដូចជា៖ ស្ពាន ថ្នល់ មន្ទីរពេទ្យ សាលារៀន។ល។ ជាពិសេសជំនួយបច្ចេកទេសលើការអនុវត្តសាកល្បងគម្រោងទីក្រុងឆ្លាតវៃ ក្រោមកិច្ចសហការយ៉ាងល្អប្រសើរ រវាងក្រុមការងាររដ្ឋបាលខេត្ត និងក្រុមការងារទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) ។ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានសម្តែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងកក់ក្តៅជាទីបំផុតចំពោះរាល់ការបណ្តាក់ទុនវិនិយោគនានារបស់ក្រុមហ៊ុននៃប្រទេសជប៉ុន លើគ្រប់វិស័យក្នុងខេត្តសៀមរាប ដើម្បីរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងជម្រុញការអភិវឌ្ឍឱ្យកាន់ល្អប្រសើរ ក៏ជារួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន នាពេលអនាគតផងដែរ៕
ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ជាមួយនឹងលោក ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប
- 77
- ដោយ vannak
អត្ថបទទាក់ទង
-
សារលិខិតជូនពរជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
- 77
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយគណៈប្រតិភូក្រុងតាលៀន នៃសាធារណរដ្ឋប្រជាមានិតចិន
- 77
- ដោយ vannak
-
រយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខេត្តសៀមរាបមានភ្ញៀវទេសចរសរុបចំនួនប្រមាណ ៣៤៨ ២២៩នាក់
- 77
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប ដឹកនាំថ្នាក់ដឹកនាំ មន្រ្តី និងប្រជាពលរដ្ឋចូលរួមពិធីសំពះព្រះខែ អកអំបុក បណ្ដែតប្រទីប ឆ្នាំ២០២៤
- 77
- ដោយ vannak
-
ពិធីបិទព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខេត្តសៀមរាប ឆ្នាំ២០២៤
- 77
- ដោយ vannak
-
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានជួសជុល និងឈូសឆាយសម្រួលផ្លូវមុខតុលាការឆ្ពោះទៅសង្កាត់ជ្រាវ
- 77
- ដោយ vannak
-
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ខេត្តសៀមរាប ឆ្នាំ២០២៤ បានចាប់ផ្ដើមជាផ្លូវការ
- 77
- ដោយ vannak
-
ក្រុមការងារចម្រុះ បានចុះធ្វើការអប់រំណែនាំ និងអង្កេតលើស្តង់លក់ដូរផលិតផលគ្រឿងឧបភោគ-បរិភោគ នៅក្នុងបរិវេណទីតាំងបុណ្យអុំទូក អកអំបុក សំពះព្រះខែ
- 77
- ដោយ vannak
-
សេចក្តីជូនដំណឹង ស្តីពីការអុជកាំជ្រួចអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤
- 77
- ដោយ vannak
-
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤
- 77
- ដោយ vannak