ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ លោក ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជេីញចូលរួម ក្នុង សន្និសីទ ស្ដីពីសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តភាព ក្នុងប្រទេសវៀតណាម និងប្រទេសកម្ពុជា ក្រោមបរិបទថ្មី ក្រោមអធិបតីភាព ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម លោក លោកស្រី ប្រតិភូប្រទេសវៀតណាម ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូក្រសួងទេសចរណ៍ លោក លោកស្រី សាស្ត្រាចារ្យ ទីភ្នាក់ងាររាជរដ្ឋាភិបាល និងវិស័យឯកជន នៅសណ្ឋាគារសុខាល័យអង្គរ ។ លោក ឌី រ៉ាដូ អភិបាលរងខេត្ត មានលេីកឡេីងថា សម្រាប់ឆ្នាំ២០២៤នេះ ដើម្បីជំរុញខេត្តសៀមរាបឱ្យក្លាយជាខេត្តទេសចរណ៍ដ៏សក្តិសម និងសំបូរបែប ព្រមទាំងមានភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ព្រមទាំងរដ្ឋបាលខេត្ត បានខិតខំជម្រុញឱ្យមានការសហការគ្នាជាមួយ វិស័យដែលពាក់ព័ន្ធក្នុងស្មារតីទទួលខុសត្រូវ និងសំដៅទៅរកគោលដៅតែមួយដើម្បីបង្កើនគុណភាពសេវាកម្មទេសចរណ៍ ការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗបន្ថែមក្នុងខេត្តសៀមរាប ក្រោមគោលការណ៍គាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព ការយកចិត្តទុកដាក់ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាបប្រកបដោយគុណភាព និងបៃតង។ ក្នុងបរិបទ នៃបដិវត្តឧស្សាហកម្មជំនាន់ ៤.០ បច្ចេកវិទ្យាឌីជីថល គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការប្រកាន់យក ដើម្បីឆ្ពោះទៅកាន់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្រិតខ្ពស់មួយ ជាពិសេសវក៏ជាវិធីសាស្រ្តក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ បច្ចុប្បន្នរដ្ឋបាលខេត្តសៀមរាបបានដាក់ចេញនូវយុទ្ធសាស្រ្ត ក្នុងការអភិវឌ្ឍខេត្តសៀមរាបតាមរយៈផែនទីបង្ហាញផ្លូវទីក្រុងឆ្លាតវៃ ដើម្បីប្រែក្លាយខេត្តសៀមរាបទៅជាទីក្រុងឆ្លាតវៃនៅឆ្នាំ២០៣៥។ លោកអភិបាលរងខេត្តបានបន្តថា ក្នុងនាមរដ្ឋបាលខេត្តសៀមរាប លោកសូមថ្លែងអំណរគុណ ចំពោះក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិវៀតណាមដែលបានរៀបកិច្ចប្រជុំដ៏មានសារៈសំខាន់នេះឡើងនៅលើទឹកដីសៀមរាបអង្គររបស់យើងខ្ញុំ។ លោកសង្ឃឹមថាព្រឹត្តិការណ៍នេះ នឹងសម្រេចបានជោគជ័យជាផ្លែផ្កាដល់គ្រប់ភាគីពាក់ព័ន្ធ៕
សន្និសីទ ស្ដីពីសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តភាព ក្នុងប្រទេសវៀតណាម និងប្រទេសកម្ពុជា ក្រោមបរិបទថ្មី
- 59
- ដោយ vannak
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 59
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 59
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 59
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 59
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 59
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 59
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 59
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 59
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 59
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 59
- ដោយ vannak