រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

អបអរសាទរពិធីខួបមិត្តភាព និងកិច្ចសហប្រតិបត្តិការរយៈពេល២០ឆ្នាំ រវាងខេត្តសៀមរាប និងក្រុងស៊ូវ៉ុន នៃសាធារណរដ្ឋកូរ៉េ

  • 25
  • ដោយ vannak

នៅរសៀលថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ត បានរៀបចំពិធីគម្រប់ខួបមិត្តភាព និងកិច្ចសហប្រតិបត្តិការរយៈពេល២០ឆ្នាំ និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សភូមិភ្នំក្រោម-ស៊ូវ៉ុន រវាងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងក្រុងស៊ូវ៉ុន នៃសាធារណរដ្ឋកូវ៉េ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម គីម ចុងយ៉ុល អនុប្រធានក្រុមប្រឹក្សាក្រុងស៊ូវ៉ុន ឯកឧត្តម លី ចេជួន អភិបាលក្រុងស៊ូវ៉ុន ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត​ លោក នាយករដ្ឋបាល សាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាព នាយក នាយករងទីចាត់ការសាលាខេត្ត។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្តក៏បានថ្លែងអំណរគុណ និងកោតសរសើរនូវចិត្តសប្បុរសថ្លៃថ្លា និងការខិតខំប្រឹងប្រែងរបស់អភិបាលក្រុងស៊ូវ៉ុន ក្រុមប្រឹក្សាក្រុង និងសហការីសមាគមហែបភី-ខែម (Happy Cam) ព្រមទាំងប្រជាជនក្រុងស៊ូវ៉ុន ដែលបានរួមចំណែកយ៉ាងសកម្មដោយបានចែករំលែកទ្រព្យសម្បត្តិធនធានផ្ទាល់ខ្លួន ចំណេះដឹង បទពិសោធន៍ កម្លាំងកាយចិត្ត ពេលវេលាជាមួយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តសៀមរាប ដើម្បីអភិវឌ្ឍន៍ និងលើកកម្ពស់កម្រិតជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាជនភូមិភ្នំក្រោម-ស៊ូវ៉ុន ឱ្យមានការផ្លាស់មុខមាត់ថ្មីតាមរយៈសមិទ្ធផលជាច្រើនក្នុងវិស័យអប់រំ សុខាភិបាល សង្គមកិច្ចបរិស្ថាន សេដ្ឋកិច្ច ផ្លូវថ្នល់ ដោយទទួលបាននូវសមិទ្ធិផលរួមមាន អគារសិក្សា ផ្លូវបេតុង ផ្ទះសង្គមកិច្ច ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាហារូបករណ៍ដល់សហគមជាដើម។

អត្ថបទទាក់ទង