រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ប្រតិភូខេត្តសៀមរាបដឹកនាំសិល្បករ​សិល្បការិនី​ចូលរួមសម្តែងរបាំនៅប្រទេសកូរ៉េ​ ដេីម្បីជាផ្សព្វផ្សាយវប្បធម៌ខ្មែរដល់ប្រជាជនកូរ៉េ

  • 28
  • ដោយ vannak

ប្រតិភូខេត្តសៀមរាបដឹកនាំដោយលោក​ លី​ សារី​ អភិបាលរងខេត្តតំណាងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តបាននាំសិល្បករ​សិល្បការិនីរបស់មន្ទីរវប្បធម៌​ និងវិចិត្រសល្បៈខេត្ត​ ដេីម្បីចូលរួមសម្តែងរបាំដែលជាវប្បធម៌ខ្មែរក្នុងពិធីបុណ្យវប្បធម៌ Suwon Hwaseong នៅប្រទេសកូរ៉េ​ ដែលមានរយៈពេល​ ៣ថ្ងៃ​ ចាប់ពីថ្ងៃសុក្រទី៤ ខែតុលាដល់ថ្ងៃអាទិត្យទី៦​ ខែតុលា​ ឆ្នាំ២០២៤។

ការនាំសិល្បករសិល្បការិនីទៅសម្តែងពិធីបុណ្យវប្បធម៌ Suwon Hwaseong​ នេះ​ ដេីម្បីជាការផ្សព្វផ្សាយនូវប្បធម៌របស់ខ្មែរ​ ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរ​ និងប្រជាជនកូរ៉េ​ ជាពិសេសបណ្តាខេត្តក្រុងជាសម្ព័ន្ធមេត្រីភាព Sister Cities។

អត្ថបទទាក់ទង