យើងខ្ញុំ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ មានសេចក្តីរន្ធត់តក់ស្លុតឥតឧបមា ក្រោយពីបានទទួលដំណឹងយ៉ាង ក្រៀមក្រំថា ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ នៃ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំង ចូលរួមបេសកកម្មថែរក្សា សន្តិភាពរបស់អង្គការសហប្រជាជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម បានទទួលមរណភាព នាថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ វេលា ម៉ោង១៨៖០០នាទី ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសដ៏សែនវិយោគជាពន់ពេកនេះ យើងខ្ញុំសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។