រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំបិទសវនកម្មផ្ទៃក្នុងរបស់រដ្ឋបាលខេត្តសៀមរាប សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ

  • 18
  • ដោយ vannak

ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤​ នៅបន្ទប់ប្រជុំសាលាខេត្ត​ បានដំណេីរការកិច្ចប្រជុំបិទសវនកម្មផ្ទៃក្នុងរបស់រដ្ឋបាលខេត្តសៀមរាប សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ​ និងលោក​ សំកុល​ សុចិត្រា​ អភិបាលរងខេត្តតំណាងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខត្ត​ ដោយមានការចូលរួមពីនាយកទីចាត់ការពាក់ព័ន្ធផងដែរ។

លោក សំកុល សុចិត្រា អភិបាលរងខេត្តបានថ្លែងអំណរគុណចំពោះក្រុមការងារសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃដែលបានចុះមកពិនិត្យលេីការងារមួយចំនួននៅរដ្ឋបាលខេត្ត។ លោក​ អភិបាលរងខេត្ត​ ក្នុងនាមរដ្ឋបាលខេត្ត នឹងខិតខំអនុវត្តន៍ និងកែសម្រួលទៅតាមការណែនាំរបស់សវនករ ដែលបានរកឃើញនូវចំណុចខ្វះចន្លោះមួយចំនួន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង​ តាមរយៈរបាយការណ៍លទ្ធផលសវនកម្មដែលបាន រាយការណ៍ជូនអង្គពិធី ឃើញថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃរដ្ឋបាលខេត្តសៀមរាប ពិតជាបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល រួមទាំងគោលការណ៍ណែនាំនានា ស្របតាមកម្មវិធីកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ក្រោមការដឹកនាំដោយផ្ទាល់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តនេះ រដ្ឋបាលខេត្តក៏នៅជួបបញ្ហាប្រឈម និង ភាពខ្វះចន្លោះមួយចំនួននៅក្នុងការបំពេញការងារ។ ជាក់ស្តែង បណ្តាបញ្ហាប្រឈម និងកង្វះខាតទាំងនេះ សង្កេតឃើញថា មួយចំនួន គឺជាកត្តាសត្យានុម័តដែលមិនអាចចៀងផុតបាន។

អត្ថបទទាក់ទង