រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

រដ្ឋបាលខេត្តសៀមរាបផ្ញេីសារលិខិតរំលែកមរណទុក្ខ ជូនចំពោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ

  • 1
  • ដោយ vannak

រដ្ឋបាលខេត្តសៀមរាបផ្ញេីសារលិខិតរំលែកមរណទុក្ខ ជូនចំពោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប មានសេចក្តីតក់ស្លុត ក្ដុកក្ដួល និងសោកស្តាយយ៉ាងក្រៃលែង បន្ទាប់ពីបានទទួលដំណឹងដ៏សែនសោកសង្រេងជាពន់ពេកអំពីមរណភាពរបស់មហាឧបាសិកា នូ ម៉ាឡា ដែលបានទទួល អនិច្ចកម្មនៅថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលាឆ្នាំ២០២៤ វេលាម៉ោង ០១:១១នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយជរាពាធ។

ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប សូមសម្តែងនូវអារម្មណ៍ក្ដុកក្ដួលរំជួលចិត្តឥតឧបមា និងសូមចូលរួមរំលែកនូវមរណទុក្ខដ៏ សែនក្រៀមក្រំបំផុតជាមួយឯកឧត្តម អ៊ុំ រាត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធ នៃសពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង