(បន្ទាយមានជ័យ) ថ្ងៃសៅរ៍ ១៩ ខែតុលា ឆ្នាំ២០២៤ ប្រតិភូខេត្តសៀមរាប ដឹកនាំដោយលោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អអភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធឧបាសិកា នូ ម៉ាឡា ត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានទទួលមរណៈភាព នៅថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវ នឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០១ និង១១នាទីរំលងអធ្រាតក្នុងជន្មាយុ ៨៧ឆ្នាំ ដោយជរាពាធ នៅគេហដ្ឋាននៃសពក្នុង ភូមិនាងកេត ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្នុងវេលាដ៏សែនសោកសង្រេងនោះលោក លី សារី មរណភាពរបស់ឧបាសិកា គឺជាការបាត់បង់ម្ដាយបង្កើត ម្ដាយក្មេក លោកយាយ លោកយាយទួត ជាទីគោរពស្រឡាញ់បំផុត ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ដ៏ប្រពៃ ដែលកន្លងមកបានចិញ្ចឹម បានបីបាច់ថែរក្សា និងអប់រំផ្តល់ដំបូន្មាន ដល់កូនចៅ សាច់ញាតិនិងក្រុមគ្រួសារជាទីស្រឡាញ់ឲ្យក្លាយជាធនធានមនុស្សដ៏មានតម្លៃក្នុងសង្គមជាតិ។
ក្នុងវេលាប្រកបដោយក្តីក្តុកក្តួល រំជួលចិត្ត សោកសង្រែងជាទីបំផុតលោក លី សារី និងសហការី សូមចូលរួមរំលែកទុក្ខដោយក្តីស្រណោះអាឡោះ អាល័យ ជាមួយឯកឧត្តមព្រមទាំងក្រុមគ្រួសារនិងសូមឧទ្ទិសបួងសួងដួងវិញ្ញាណក្ខន្ធឧបាសិកា នូ ម៉ាឡា សូមបានចាប់បដិសន្ធិក្នុងសុខគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។