រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

អង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន នឹងរៀបចំបាញ់ថ្នាំសម្លាប់មេរោគកូវីដ ១៩នៅតំបន់សំខាន់ៗក្រុងសៀមរាប

នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០៨៖៣០ នាទីព្រឹក នៅបន្ទប់ប្រជុំលេខ១ សាលាខេត្ត មានកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងការបាញ់ ថ្នាំសម្លាប់មេរោគកូវីដ១៩ ក្នុងក្រុងសៀមរាប ដែលរៀបចំដោយក្រុមការងារវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងអង្គការ សង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបាញ់ថ្នាំសម្លាប់មេរោគកូវីដ ១៩ នៅក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធីបតីភាពលោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្ត ដែលមានសមាសភាពចូលរួមពី លោក នាយករដ្ឋបាលសាលាខេត្ត នាយក ទីចាត់ការអន្តរវិស័យ តំណាងស្នងការដ្ឋាន នគរបាលខេត្ត មន្ទីរសុខាភិបាលខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងក្រុមវេទិកាសម្ព័ន្ធសង្គមស៊ីវិល ។

ជាមួយគ្នានោះដែរ បន្ទាប់ពីកិច្ចពិភាក្សារួមគ្នារវាងរដ្ឋបាលខេត្ត និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានឯកភាពជ្រើសរើសកំណត់ទីតាំងចំនួន ០៤ ដើម្បីបាញ់សម្លាប់មេរោគកូវីដ ១៩ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ដូចមានខាងក្រោម៖
- វេលាម៉ោង ០៨៖០០ -០៩៖៣០ បាញ់ថ្នាំនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
- វេលាម៉ោង ១០៖០០ -១១៖០០ បាញ់ថ្នាំនៅផ្សារចាស់ និងតំបន់ផាប់ស្រ្ទីត
- វេលាម៉ោង១១៖៣០-១២៖៣០ បាញ់ថ្នាំនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត និងបុរី ប្រិមប្រិយ៍
- វេលាម៉ោង ១៥៖០០ -១៦៖០០ បាញ់ថ្នាំនៅផ្សារ លើធំថ្មី

ទន្ទឹមនឹងនេះ លោក អភិបាលរង នៃគណៈអភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងអង្គការសង្គ្រោះមេឃ ពណ៌ខៀវ នៃសធារណរដ្ឋប្រជាមានិតចិន ដែល បានចំណាយពេលវេលាដ៏មានតម្លៃចូលរួមជួយយុទ្ធនាការការពារ ទប់ស្កាត់ការរីករាលដាននៃជំងឺកូវីដ ១៩ ជាពិសេស ជួយធានាសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ៕

អត្ថបទទាក់ទង