នៅព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារ រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកសូទ្រនិគមបានប្រារព្ធវេទិកាសាធារណៈរបស់រាជរដ្ឋាភិបាល ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដម ឯក វណ្ណឌី រដ្ឋលេខាធិការធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសូទ្រនិគម ឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ូ ផាន់សារី អគ្គនាយករង អគ្គនាយកដ្ឋានភស្ថុភារនិងហិរញ្ញវត្ថុ អនុប្រធានក្រុមការងារ ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ៅ សេង មេបញ្ជាការរង និងជាស្នងការ នៃស្នងការដ្ឋានបច្ចេកទេសបញ្ជាការដ្ឋានកងទ័ពជើងអាកាស ជាសមាជិក ឯកឧត្ដម គង់ មុនី មេបញ្ជាការរងបញ្ជាការដ្ឋានកងទ័ពជើងអាកាស ជាសមាជិក លោក ម៉ក់ ប្រុស អភិបាលនៃគណៈអភិបាលស្រុកនិងជាអនុប្រធានអចិន្ត្រៃយ៍ លោកស្រី ងិន មុំ ប្រធានក្រុមប្រឹក្សាស្រុកចូលរួមជាគណៈធិបតី លោក លោកស្រីសមាសភាពក្រុមការងារចុះមូលដ្ឋានស្រុកសូទ្រនិគម បានចូលរួមជាភ្ញៀវកិត្តិយស ដោយមានការចូលរួមពីមន្ត្រីរាជការតាមបណ្តាការិយាល័យ អង្គភាពចំណុះសាលាស្រុក និងជំនាញជុំវិញស្រុក លោក លោកស្រីក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ អង្គការ សង្គមស៊ីវិល វិស័យឯកជន អាជីវករ និងប្រជាពលរដ្ឋមកពីបណ្តាឃុំក្នុងស្រុក។ឯកឧត្ដមគណៈធិបតីបានមានប្រសាសន៍បើកអង្គវេទិកាបានពន្យល់ពីវេទិកាខាងលើនេះពិតជាមានសារៈសំខាន់ណាស់ដល់ក្រុមការងារ និងបងប្អូនប្រជាពលរដ្ឋដើម្បីដោះស្រាយបញ្ហាប្រឈមដែលកើតមានឡើងក្នុងមូលដ្ឋានស្រុក និងពាំនាំនូវបញ្ហាប្រឈមនិងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋជូនរាជរដ្ឋាភិបាល បានជ្រាបនិងដោះស្រាយទាន់ពេលវេលាក្នុងករណីបញ្ហានោះលើសដែនសមត្ថកិច្ចរបស់ក្រុមការងារផងដែរ។ វេទិកាខាងលើនេះបានឆ្លើយតបនឹងសំណួរពីបងប្អូនប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកាសំណួរ ចម្លើយ កើតមាននៅក្នុងមូលដ្ឋានស្រុក ដោយបានពន្យល់និងដោះស្រាយបញ្ហាខាងលើភ្លាមៗជូនអង្គវេទិកាទាំងមូលបានជ្រាប។វេទិកាថ្នាក់ជាតិនេះបានប្រព្រឹត្តទៅប្រកបដោយបរិយាកាសរីករាយក្រៃលែង។
រដ្ឋបាលស្រុកសូទ្រនិគមរៀបចំ វេទិកាសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា
- 724
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៤៣៧បណ្ណ បានចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ទាំង៥៣ភូមិ នៅក្រុងសៀមរាប និងស្រុកប្រាសាទបាគង
- 724
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការអាគ្រីស៊ុត និងវិស័យឯកជន នឹងរៀបចំពិព័រណ៍ (កសិ-ពាណិជ្ជកម្ម និង ផលិតផលក្នុងស្រុក ខេត្តសៀមរាបលើកទី២)រយៈពេល៣ថ្ងៃ
- 724
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាបសូមជូនដំណឹង ស្តីពីការបញ្ចៀសចរាចរក្នុងព្រឹត្តិកាណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅតំបន់រមណីយដ្ឋានអង្គរ ចាប់ពីម៉ោង២៤៖០០នាទីយប់ចូលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ចប់កម្មវិធី
- 724
- ដោយ vannak
-
ពិធីបិទវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅខេត្តសៀមរាប
- 724
- ដោយ vannak
-
កិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ Post-Event “អបអរសាទរ Gumball 3000 Rally in Cambodia ដើម្បីទេសចរណ៍” នៅខេត្តសៀមរាប
- 724
- ដោយ vannak
-
វគ្គបណ្តុះបណ្តាលការងារអត្រានុកូលដ្ឋានស្របតាមច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ដល់មន្រ្តីអត្រានុកូលដ្ឋាន ឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ មន្ត្រីទទួលបន្ទុកការងារអត្រានុកូលដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក
- 724
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
- 724
- ដោយ vannak
-
វគ្គតម្រង់ទិស «ស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ»ដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ទើបជាប់ឆ្នោតថ្មី អាណត្តិទី៤
- 724
- ដោយ vannak
-
រយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខេត្តសៀមរាបមានភ្ញៀវទេសចរសរុបចំនួនប្រមាណ ៣៤៨ ២២៩នាក់
- 724
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប ដឹកនាំថ្នាក់ដឹកនាំ មន្រ្តី និងប្រជាពលរដ្ឋចូលរួមពិធីសំពះព្រះខែ អកអំបុក បណ្ដែតប្រទីប ឆ្នាំ២០២៤
- 724
- ដោយ vannak