ថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅបន្ទប់ប្រជុំលេខ ០១ រដ្ឋបាលខេត្តសៀមរាប មានបេីកកិច្ចប្រជុំ ស្ដីពីការជំរុញការទប់ស្កាត់ការកាប់រានទន្ទ្រានវាតយកដីរដ្ឋដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តសៀមរាប ដឹកនាំដោយ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាប្រធានក្រុមទី៤ នៃក្រុមការងារតាមដាន និងទប់ស្កាត់ការរុករានទន្ទ្រានដីរដ្ឋគ្រប់ប្រភេទ ដេីម្បីវាតយកដីធ្វេីជាកម្មសិទ្ធក្នុងភូមិសាស្ដ្រខេត្តសៀមរាប និងមានការចូលរួមពី លោកនាយករងរដ្ឋបាល លោកប្រធានមន្ទីរ អភិបាលស្រុក និងអ្នកពាក់ព័ន្ធ សរុបចំនួន ៤០នាក់។ ដោយផ្អែកតាមលទ្ធផល នៃកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ឲ្យរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវកាត់ឆ្វៀលដី និងផ្ដល់កម្មសិទ្ធដីជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្ដែងយូរឆ្នាំមកហេីយនៅលេីទីតាំងដីដែលស្ថិតនៅក្នុងផែនទីតំបន់ការពារធម្មជាតិ និងគម្របព្រៃនៅតាមខេត្ត និងត្រូវបន្ថែមការត្រៀមបម្រុងដី ១០% សម្រាប់ការប្រេីប្រាស់រួមរបស់សហគមន៍។ ដូចនេះ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវទប់ស្កាត់ខាច់ខាតកុំឲ្យមានការរុករានទន្ទ្រានវាតយកដីរដ្ឋដោយខុសច្បាប់បន្តទៀត ដេីម្បីបង្ការកុំឲ្យក្លាយជាសង្គ្រាមដីធ្លី។ កិច្ចប្រជុំទទួលបានលទ្ធផលដូចខាងក្រោម៖-បន្ថែមការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងនូវទិន្នន័យ និងស្ថិតិប្រជាពលរដ្ឋ និងដីធ្លីដែលប្រជាពលរដ្ឋកំពុងកាន់កាប់ និងអាស្រ័យផលជាក់ស្ដែងយូរឆ្នាំមកហេីយនៅលេីទីតាំងដែលស្ថិតនៅក្នុងផែនទីតំបន់ការពារធម្មជាតិ និងគម្របព្រៃ ដេីម្បីចាត់ចែងធ្វេីការកាត់ឆ្វៀលដី និងផ្ដល់កម្មសិទ្ធជូនពួកគាត់ ព្រមទាំងត្រៀមរៀបចំបម្រុងដី ១០% សម្រាប់ការប្រេីប្រាស់រួមរបស់សហគមន៍។ -ត្រូវបង្កេីនការតាមដាន និងគ្រប់គ្រងសភាពការណ៍វិវត្តន៍ពាក់ព័ន្ធនឹងការកាន់កាប់ដីធ្លីរបស់ប្រជពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ និងគម្របព្រៃ ដេីម្បីបង្ការ ទប់ស្កាត់កុំឲ្យមាននិន្នាការរុករានទន្ទ្រានកាន់កាប់ដីព្រៃ ឬដីរដ្ឋដោយខុសច្បាប់ ហេីយរាល់ទង្វេីខុសច្បាប់ទាំងនេះ ត្រូវហាមឃាត់ដាច់ខាត និងត្រូវប្រេីប្រាស់វិធានការរដ្ឋបាល និងវិធានការច្បាប់ឲ្យតឹងរឹង និងម៉ឺងម៉ាត់ដេីម្បីទប់ស្កាត់។ -ត្រូវខិតខំអប់រំ ណែនាំ និងបកស្រាយបំភ្លឺអំពីស្ថានភាព នៃការកាន់កាប់ដីធ្លីរបស់បងប្អូនប្រជាពលរដ្ឋ និងឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការប្រឹងប្រែងដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋ ដេីម្បីឲ្យពួកគាត់ចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ។ -ចំពោះដីធ្លីដែលមានទំនាស់ ត្រូវខិតខំសម្រុះសម្រួលដោយសន្ដិវិធី តម្លាភាព សុចរិតភាព និងយុត្តិធ៌មដោយត្រូវចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ដេីម្បីស្រាវជ្រាវស្វែងយល់ឲ្យបានច្បាស់អំពីសាវតាដីទំនាស់ សាវតាប្រជាពលរដ្ឋ និងការទាមទារតវ៉ារបស់ប្រជាពលរដ្ឋ។ -ត្រូវណែនាំដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ឲ្យធ្វេីការបញ្ជាក់ ឬចុះហត្ថលេខាលេីលិខិស្នាម ឬឯកសារនានាពាក់ព័ន្ធដីធ្លីឲ្យបានត្រឹមត្រូវតាមច្បាប់ បែបបទនីតិវិធី និងគោលការណ៍ណែនាំជាធរមាន។ -ក្នុងការចាត់ចែងអនុវត្តការងារខាងលេី រដ្ឋបាលស្រុក រដ្ឋបាលខេត្តត្រូវរាយការណ៍ និងស្នេីសុំយោបល់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្របតាមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងពាក់ព័ន្ធនីមួយៗ។ ដូចនេះ រដ្ឋបាលខេត្តសូមថ្លែងអំណរគុណ និងសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមទាំងអស់គ្នា ដេីម្បីថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ ការពារដីធ្លីសាធារណៈ ដីសហគមន៍ និងចូលរួមអនុវត្តច្បាប់ ដេីម្បីរួមគ្នាបង្ការទប់ស្កាត់ការចូលទន្ទ្រានកាន់កាប់ដីព្រៃ ការរានពៃដេីម្បីកាន់កាប់ដី ការចូលទ្ទ្រានកាន់កាប់ដីសាធារណៈ ដីសហគមន៍ និងដីឯកជនាមគ្រប់រូបភាព៕
កិច្ចប្រជុំ ស្ដីពីការជំរុញការទប់ស្កាត់ការកាប់រានទន្ទ្រានវាតយកដីរដ្ឋដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តសៀមរាប
- 891
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 891
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 891
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ភៅ តឿន ទៀបាញ់ ក្នុងឱកាស អបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 891
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ក្នុងឱកាសអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 891
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះសម្តេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឱកាសអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 891
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 891
- ដោយ vannak
-
សារលិខិតថ្វាយព្រះពរ យេីខ្ញុំសូមក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 891
- ដោយ vannak
-
សារលិខិតថ្វាយព្រះពរ យេីងខ្ញុំសូមក្រាបបង្គំទូលថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 891
- ដោយ vannak
-
សារលិខិតថ្វាយព្រះពរ យេីងខ្ញុំសូមក្រាបបង្គំទូលថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 891
- ដោយ vannak
-
អបអរសាទរ ខួបលើកទី២៦ ទិវាសន្តិភាពនៅកម្ពុជា
- 891
- ដោយ vannak