រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ផ្លូវស៊ីវុត្ថានឹងធ្វើជួសជុលឡើងវិញ បន្ទាប់ពីកប់បំពង់លូនៃគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រុងក្រោមឥណទានសម្បទារបស់ធនាគារអភិវឌ្ឍន៍អាស៊ី

ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារកប់បំពង់លូសម្រាប់ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រុង និងការងារជួសជុលផ្លូវស៊ីវុត្ថា ក្រុងសៀមរាប។សូមបញ្ជាក់ផងដែរថា ផ្លូវស៉ីវត្ថានេះបានធ្វើការកប់បំពង់លូចាប់ពីស្តុបសុខារហូតដល់វត្តចក ដែលគម្រោងនេះសាងសង់ ដើម្បីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រុងផងដែរ ហើយគម្រោងនេះ ជាឥណទានសម្បទារបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៃគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រុង។ជាមួយនឹងការសាងសង់គម្រោងនេះ បានកប់បំពង់លូរួចរាល់ ក្រសួងសាធារណការនិងដឹកជញ្ជូននឹងធ្វើការសាងសង់ផ្លូវនេះដើម្បិវិញដែលជាឥណទានសម្បទារបស់ធនាគារអភិវឌ្ឍន៍អាស៊ីផងដែរ៕

អត្ថបទទាក់ទង