រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងវិបត្តិកូវីដ-១៩ចំនួន ១៤៥គ្រួសារ បានទទួលប័ណ្ណក្រីក្រ ដើម្បីទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល

ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលសង្កាត់ក្របីរៀលបានរៀបចំដំណើរការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងវិបត្តិកូវីដ-១៩ បានចំនួន ១៤៥ គ្រួសារ ដើម្បីទទួលប័ណ្ណក្រីក្រទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភ...

រដ្ឋបាលសង្កាត់ក្របីរៀលចុះពិនិត្យដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋមានជីវភាពក្រីក្រ ដើម្បីកំណត់ចេញប័ណ្ណសម្គាល់ក្រ១ ក្រ២

កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលសង្កាត់ក្របីរៀល បានចាត់ក្រុមរងារចុះធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណប្រជាជនក្រីក្របានសហការណ៍ជាមួយលោក មេភូមិដើម្បីធ្វើការចុះពិនិត្យស្ថានភាពជាក់ស្តែងតាមផ្ទះរបស់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ។ ក្រុមការងារបានចុះពិនិត...

ក្រសួងធនធានទឹកនិងឧតុនិយមចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០។ ជាមួយគ្នានឹងការជូនដំណឹងនេះ សូមបងប្អូនសាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានជាយថាហេតុ។

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងដូចខាងក្រោម ៖

គ្រួសារប្រជានេសាទងាយរងគ្រោះចំនួន៣៥គ្រួសារ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ក្រុមគ្រួសារប្រជានេសាទងាយរងគ្រោះ មានចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម...

ឯកឧត្តម​ អភិបាលខេត្ត ចុះពិនិត្យ និងជំរុញអោយពលរដ្ឋបង្កើនការដាំដុះ ចិញ្ចឹមសត្វ និងទេសចរណ៍ក្នុងស្រុក ដើម្បីបង្កើតប្រាក់ចំណូល និងបំពេញតម្រូវការក្នុងស្រុក

ក្នុងដំណើរចុះបំពេញបេសកកម្មរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅ ស្រុកបន្ទាយស្រី កាលពីថ្ងទី២៥ ខែ មិថុនា ឆ្នាំ២០២០ អមដំណើរដោយ អស់លោក លោកស្រី ជានាយក នាយករងរដ្ឋបាល ខេត្ត នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អាជ្ញ...

លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប បានរៀបចំប្រជុំពិភាក្សាការងារប្រចាំឆមាសទី១ ឆ្នាំ២០២០

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប (គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២០ ក្រោមកិច្ចដឹកនាំរបស់ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិ...

ថ្នាក់ដឹកនាំខេត្តសៀមរាបបានសម្របសម្រួលប្រជាពលរដ្ឋចំនួន ២២នាក់ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃឱ្យមករស់នៅស្រុកកំណើតវិញ

ប្រជាពលរដ្ឋខេត្តសៀមរាបដែលបានឆ្លងដែនខុសច្បាប់ចំនួន២២នាក់ ត្រូវបានសមត្ថកិច្ចការពារព្រំដែនប្រទេសថៃ ចាប់បញ្ជូនឲ្យសមត្ថកិច្ចអាជ្ញាធរកម្ពុជានៅប្រចាំច្រកអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ហើយនៅរសៀលថ្ងៃដ...

ឯកឧត្តម អភិបាលខេត្ត៖ ការដាក់ដំណើរការច្រកចេញចូលតែមួយ គឺជាការលើកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ

នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឲ្យដំណើរការនូវ ការិយាល័យច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ឆ្នាំ២០២០នេះ រដ្ឋបាលខេត្ត បានល...

កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់លើផែនការ និងយន្តការនៃការគ្រប់គ្រងគ្រោះមហន្តរាយនៅខេត្តសៀមរាប

ព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ នៅសាលប្រជុំលេខ១ របស់រដ្ឋបាលខេត្តសៀមរាប មានកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់លើផែនការ និងយន្តការនៃការគ្រប់គ្រងគ្រោះមហន្តរាយនៅខេត្តសៀមរាប ដឹកនាំដោយលោ...

ឯកឧត្តម អភិបាលខេត្តអញ្ជើញចូលរួមពិធី ប្រកាសអនុវត្តកម្មវិធី ផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រនិងងាយរងគ្រោះដោយសារជំងឺកូវីដ១៩

នៅព្រឹកថ្ងៃពុធ ៤កើតខែ អាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញប្រកាសអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ នៅវិមានសន្ត...